Zinedine Zidane បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​​ ដោយ​ទឹក​មុខ​ប្រុងប្រយ័ត្ន​​នៅ​មុខ​កាមេរ៉ា​របស់ ​beIN Sport ​ក្រោយ​ក្រុម​របស់​លោក​ឈ្នះ​ PSG ៣​ទល់​១​​ ខណៈ​លោក​មិន​បាន​អប​អរ​សាទរ​ខ្លាំង​នោះ​ទេ ​ដោយ​គ្រូ​បង្វឹក​នេះ​ថា ​នៅ​មាន​កិច្ចការ​ត្រូវ​ធ្វើ​ក្នុង​ជើង​ទី​២​បន្ត​ទៀត។

គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​បាន​និយាយ​ថា​” ត្រឹម​លទ្ធផល​១​ទល់​០​ ខ្ញុំ​គិត​ថា​ល្បែង​មិន​ចប់​នៅ​ឡើយ​ទេ​ ហើយ​ខ្ញុំ​មិន​គិត​ថា​ជ័យជម្នះ​៣​ទល់​១​នេះ​ក៏​ជា​លទ្ធផល​ទទួល​បាន​រួច​រាល់​នោះ​ដែរ។ នៅ​មាន​ជើង​ទី​២​ទៀត​ ដែល​យើង​ត្រូវ​លេង​ហើយ​មិន​ត្រូវ​ប្រហែស​​ ដោយ​សារ​តែ​វា​ជា​រឿង​មួយ​​ផ្សេង​ទៀត​ ហើយ​ខ្ញុំ​ដឹង​ថា​យើង​នឹង​លំបាក​ខ្លះ​ៗ”

“​យើង​លេង​បាន​ល្អ​ក្នុងការ​លក្ខណៈ​សហការ​ជា​ក្រុម ។ ​វា​គឺ​ជា​ជ័យជម្នះ​ដែល​យើង​រំពឹង​ទុក​​ យើង​រីករាយ​នឹង​លទ្ធផល​ហើយ​ពេញ​ចិត្ត​ចំពោះ​វា​។ យើង​មាន​បុគ្គលិកលក្ខណៈ​មួយ​ ហើយ ​អ្នក​គាំទ្រ​គឺ​ជា​តួអង្គ​សំខាន់​ ឲ្យ​យើង​ឈ្នះ​ការ​ប្រកួត​នេះ“៕

សូម​បញ្ជាក់​ផង​ដែរ បី​គ្រាប់​របស់​ស្ដេច​ស​រក​បាន​ដោយ​ Ronaldo ២​គ្រាប់​នាទី​៤៥​និង​៨៣​ខណៈ​ Marcelo រក​បាន​នៅ​នាទី​៨៦។ មួយ​គ្រាប់​របស់​PSG រក​បាន​ដោយ​ Raboit នាទី​៣៣៕