Cristiano Ronaldo បានបង្កើតកំណត់ត្រាមួយទៀតហើយ កាលពីយប់មិញដោយបានក្លាយជាកីឡាករដំបូងគេបំផុតដែលរកបានគ្រាប់បាល់១០០គ្រាប់ក្នុង Champions League ឲ្យក្លឹបតែមួយ។
100 – Cristiano Ronaldo is the first player in #UCL history to score 100 goals for the same club. Love. pic.twitter.com/LgpeBVYSTV
— OptaJose (@OptaJose) February 14, 2018
ខ្សែប្រយុទ្ធព័រទុយហ្គាល់រកបានគ្រាប់បាល់ដោយបាល់ពិន័យ១១ម៉ែត្រទល់នឹង PSG ជើងទីមួយ១នៃពាន Champions League គឺជាគ្រាប់បាល់សំខាន់សម្រាប់កំណត់ត្រានេះនៅ Real Madrid។
គ្រាប់បាល់បានធ្វើឲ្យកីឡាករវ័យ៣៣ឆ្នាំ ក្លាយជាកីឡាករតែម្នាក់គត់គ្រប់កម្មវិធីប្រកួតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលអាចរកគ្រាប់បាល់ក្នុង៧ប្រកួតដំបូងជាប់ៗគ្នាក្នុងមួយរដូវកាល។ មានការមិនពេញចិត្តជាច្រើន អំឡុងពេលនៃការធ្វើឲ្យ Toni Kroos ដួលក្នុងតំបន់គ្រោះថ្នាក់ដែលធ្វើឲ្យឥទ្ធិពលរបស់អាជ្ញាកណ្ដាលផ្ដល់បាល់ប៉េណាល់ទី ខណៈដែល Ronaldo ប៉ះបាល់២ដងអំឡុងទាត់បាល់ពិន័យ១១ម៉ែត្រ។
កីឡាករវ័យ៣៣ឆ្នាំរកបាន១១៥គ្រាប់ហើយក្នុងពានលំដាប់ទ្វីបអឺរ៉ុប ខណៈ១៥គ្រាប់រកបានពេលនៅ Manchester United។ កីឡាករជម្រើសជាតិព័រទុយហ្គាល់ក៏ធ្លាប់ឈ្នះពាន Champions League នេះ៤ដង ខណៈរូបគេរកគ្រាប់បាល់បានក្នុងវគ្គផ្ដាច់ព្រ័ត្រ៣ដងក្នុងចំណោមការឈ្នះជើងឯក៤ដងនេះផងដែរ៕