អ្នកចាត់ការ Jurgen Klopp បានប្រាប់ឲ្យដឹងថា លោកបានរកឃើញ​ចំណុច​ខ្សោយ​មួយរបស់ Real Madrid មុនប៉ះគ្នាវគ្គផ្តាច់ព្រ័តក្នុងពានរង្វាន់​ UEFA Champions League ដែលធ្វើឡើងនៅក្នុងទីក្រុង Kiev ប្រទេសអ៊ុយក្រែន នាថ្ងៃសៅរ៍ខាងមុខនេះ។

បុរសសញ្ជាតិ​អាល្លឺម៉ង់​​បានឲ្យ​ដឹង​ថា​៖ “ចំណុច​ខ្សោយ​មួយ​របស់​ Real គឺ​នៅ​ត្រង់​ Marcelo។ Marcelo ​ជា​កីឡាករ​​ចូល​ចិត្ត​ឡើង​ប្រយុទ្ធ​បើ​ទោះ​លេង​ជា​ខ្សែ​ការពារ​ក៏​ដោយ។​ បើ​ Marcelo ឡើង​បាត់​យើង​នឹង​ឲ្យ​ Salah សម្រុក​តាម​តំបន់​នោះ​ ដើម្បី​គេច​ពី​ Sergio Ramos។ យ៉ាង​ណា​ពេល​លេង​មិន​ស្រួល​ដូច​និយាយ​នោះ​ទេ”។

Real Madrid ដែលក្រុមការពារជើងឯកមាន​ភាគរយ​ឈ្នះ​ច្រើនដោយផ្អែក​លើ​បទ​ពិសោធន៍​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​៣​ឆ្នាំ​ជាប់ៗ​គ្នា​ ប៉ុន្តែ​ Liverpool គឺជាក្រុមមួយដែលមិនអាចមើលស្រាលឡើយ ដោយពួកគេក៏ជាជើងឯកពានរង្វាន់នេះ៥សម័យផងដែរ។