ការចាប់ឆ្នោតបែងចែកការប្រកួតក្នុងពានរង្វាន់ Club World cup នឹងធ្វើឡើងនៅទីក្រុង Abu Dhabi នៅថ្ងៃច័ន្ទនេះហើយ Real Madrid អាចនឹងជួបក្រុម Aukland City របស់ណូវ៉ែលហ្សេឡង់ Al Jazire របស់អារ៉ាប់រួម និងម្ចាស់ជើងឯក AFC Champions League(រកមិនទាន់ឃើញ) ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី៦ដល់១៦ខែធ្នូឆ្នាំ២០១៧ ខណៈក្រុមបួនបានបានរកឃើញហើយ ចំណែកក្រុមបីទៀតនឹងដឹងនៅពាក់កណ្ដាលខែវិច្ឆិកា។ ក្រុម Real Madrid ដែលម្ចាស់ផ្ទះពាន UEFA Champions League និងក្រុមការពារដំណែងជើងឯកកាលពីឆ្នាំ ២០១៦ត្រូវចូលមកលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
តើក្រុមណាដែលមានកៅអីលេងក្នុងពាន Club World Cup រួចហើយ?
-Al Jaziraម្ចាស់ជើងឯក UAF League (ក្រុមម្ចាស់ផ្ទះ)
-Auckland City ម្ចាស់ជើងឯក OFC Champions League (អូសេអានី)
-Pachuca ម្ចាស់ជើងឯកពានរង្វាន់ CONCACAF Champions League (មិកស៊ិក)
-Real Madrid ម្ចាស់ជើងឯកពាន UEFA Champions League
តើក្រុមណាមិនទាន់មានអីទៅលេងនៅឡើយ?
-ម្ចាស់ពាន CONMEBOL Copa Libertadores មកពីអាមេរិកឡាទីន
-ម្ចាស់ពាន CAF Champions League មកពីទ្វីបអាហ្វ្រិក
-ម្ចាស់ជើងឯក AFC Champions League
កាលបរិច្ឆេទប្រកួត៖
-ជុំទីមួយ៖ ថ្ងៃទី៦ធ្នូឆ្នាំ២០១៧
A Jazira vs Auckland City
-ជុំទី២៖
Pachuca vs CAF Champion (1)
ក្រុមឈ្នះជុំទីមួយ vs ម្ចាស់ជើងឯកអាស៊ី (AFC Champions League (2)
CONMEBOL Champions (អាមេរិកឡាទីន) vs ក្រុមឈ្នះនៅជុំទី២(គូទី១)
ក្រុមទី២ឈ្នះនៅជុំទី២ vs Real Madrid ។
ក្រុមដណ្ដើមដំណែងលេខ៥ នឹងលេងនៅថ្ងៃទី១២ធ្នូ ក្រុមដណ្ដើមលេខ៣ នឹងលេងក្នុងថ្ងៃជាមួយគ្នានៃការប្រកួតរកជើងឯកនៅថ្ងៃទី១៦ធ្នូ៕