កាសែត​អង់គ្លេស​មួយ​បាន​រាយការណ៍​ថា​ David Beckham ចង់​បាន​ Wayne Rooney និង​ Cristiano Ronaldoទៅ​ជួយ​ក្លឹប​ថ្មី​របស់​ខ្លួន​នៅ​អាមេរិក។

អតីត​កីឡាករ​សញ្ជាតិ​អង់គ្លេស ​ក៏​បាន​គិត​រក​អ្នក​ចាត់​ការ​ល្បី​ណា​មួយ​រូប​ទៅ​បង្វឹក​ក្លឹប​ថ្មី​ ហើយ​គោលដៅ​របស់​គាត់​ គឺអតីត​គ្រូ​បង្វឹក​របស់​ខ្លួន​កាល​នៅ ​PSG លោក Carlo Ancelotti។ ខណៈ​ដែល​ក្លឹប​នៅ​លីគ​កំពូល​អាមេរិក ​ចាប់​ផ្ដើម​ចាយ​លុយ​ធំ​ លីក​ក្នុង​ប្រទេស​នេះ​ បាន​ទាក់ទាញ​តារា​បាល់​ទាត់​ជា​ច្រើន​នាក់​ ហើយ​កីឡាករ​ចុង​ក្រោយ​ដែល​ទៅ​កាន់​ទឹក​ដី​មួយ​នេះ ​គឺ​Zlatan Ibrahimovic ​ដែល​ទើប​តែ​ផ្ទេរ​ទៅ​លេង​នៅ ​LA Galaxy រួច​រាល់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

ខណៈ​ដែល ​Rooney ជា​កីឡាករ​សំខាន់​របស់​ Everton​គាត់​នឹង​មិន​ចាប់​អារម្មណ៍​ទៅ​ភ្លាម​ៗទេ​ ខណៈ​ដែល ​Real Madrid មិន​អាច​ខ្វះ​ Ronaldo បាន​ទៀត​នោះ។ ​តារា​បាល់​ទាត់​សញ្ជាតិ​ព័រទុយហ្គាល់​រក​បាន​២៣​គ្រាប់​ហើយ​គិត​ចាប់​ពី​ថ្ងៃ​ទី​១​មករា​ឆ្នាំ​២០១៨​មក​ហើយ ​​ពេល​នេះ​គាត់​ក៏​មិន​ទាន់​គិត​ថា​នឹង​ចាក​ចេញ​ឆ្លង​ទ្វីប​ដល់​អាមេរិក​នោះ​ដែរ៕