គោល​បំណង​របស់​ជម្រើស​ជាតិ​អេស្ប៉ាញ ​គឺ​ដូច​ទៅ​នឹង​ជម្រើស​ជាតិ​ដទៃ​ៗ​ទៀត​ដែរ​ គឺ​លើក​ពាន​ World Cup ប្រសិន​ណា​បើ​ពួក​គេ​អាច​នាំ​ជម្រើស​ជាតិ​លើក​ពាន​បាល់​ទាត់​ពិភពលោក​នេះ​មែន​​ ប្រាក់​រង្វាន់​​១២៥,០០០អឺរ៉ូ​នឹង​ដល់​ដៃ​កីឡាករ​ជម្រើស​ជាតិ​ទាំង​អស់។

តាម​ប្រភព​ AS ប្រសិន​បើ​មិន​បាន​លើក​ពាន​ World Cup ទេ ​ពួក​គេ​នៅ​តែ​បាន​ប្រាក់​រង្វាន់​ដូច​គ្នា​គឺ​បាន​តែ​ ៩៥០០០អឺរ៉ូ​ក្នុង​ម្នាក់​ៗ​សម្រាប់​លេង​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។​ ហើយ​បើ​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល​ពួក​គេ ទទួល​បាន​ម្នាក់​៣០០០០​អឺរ៉ូ។​ លើស​ពី​នេះ​ពួក​គេ​ក៏​ទទួល​បាន​នាឡិកា​ដៃ​ម្នាក់​មួយ​គ្រឿង​ពី​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ផង​ដែរ ​សម្រាប់​ការ​ជាប់​ឈ្មោះ​បាន​លេង​ក្នុង​ជម្រើស​ជាតិ។

ប្រាក់​រង្វាន់​ទាំង​នេះ​បាន​ត្រៀម​ទុក​រួច​ហើយ​ ហើយ​​ពួក​គេ​ក៏​កំពុង​សម្លឹង​រក​ផ្លូវ​លេង​ដើម្បី​ឈ្នះ​ពាន​។​ គោលដៅ​របស់​គេ​គឺ​ឃ្លាំមើល​ទម្រង់​លេង​ជម្រើស​ជាតិ​អាល្លឺម៉ង់បាន​​ទៅ​លេង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដែរ​អត់​ ហើយ​ក្រុម​ខ្លាំង​អាហ្សង់ទីន​បាន​ឡើង​ដល់​កម្រិត​ណា​៕