លោក Pini Zahavi ភ្នាក់​ងារ​របស់​ខ្សែ​ប្រយុទ្ធ Robert Lewandowski កាលពីម្សិលមិញ បាន​និយាយ​ថា កីឡាករ​ប៉ូឡូញ​ចង់​ចាក​ចេញ​ពី Bayern Munich ដើម្បី​ “ស្វែង​រក​បទ​ពិសោធន៍​ថ្មីៗ​”។

ការ​ថ្លែង​នេះ ធ្វើ​ឡើង​ជិត ១ ខែ​ប៉ុណ្ណោះ​ ក្រោយ​នាយក​ប្រតិបត្តិ​ក្លឹប Bayern បាន​គូស​បញ្ជាក់​ថា​ Lewandowski នៅ​តែ “ស្មោះ​ស្ម័គ្រ” ជាមួយ​ក្លឹប ហើយ​ចេញ​មុខ​ទាត់​ចោល​របាយការណ៍​ដែល​ថា កីឡាករ​នឹង​ចាក​ចេញ​ពី​ក្លឹប​ទៅ Real Madrid។

លោក Zahavi បាន​និយាយ​៖ “Robert មាន​អារម្មណ៍​ថា​ត្រូវ​ការ​ ការ​ផ្លាស់​ប្ដូរ​មួយ និង​បទពិសោធន៍​ថ្មី​ក្នុង​អាជីព​របស់​រូប​គេ។ ថ្នាក់​ដឹកនាំ Bayern បាន​ដឹង​ពី​គោល​បំណង​នេះ​រួច​រាល់​ហើយ ដូច្នេះ​ពួក​គេ​គួរ​តែ​យល់​អំពី​ស្ថានភាព​របស់ Robert”។

សូម​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​ចាក​ចេញ​ពី Borussia Dortmund មក​ចូល​រួម​ជាមួយ Bayern នៅ​ឆ្នាំ ២០១៤ កីឡាករ​ប៉ូឡូញបាន​បង្ហាញ​ទម្រង់​លេង​យ៉ាងល្អ​ដោយបានឈ្នះពានរង្វាន់ជាច្រើនផងដែរ។