Zinedine Zidane បានផ្ដល់ទំនុកចិត្តដល់ Isco ចូលលេងក្នុងជម្រើសដំបូង១១នាក់ពេល Real Madrid ធ្វើដំណើរទៅផ្ទះBayern Munich ប៉ុន្តែខ្សែបម្រើជម្រើសជាតិអេស្ប៉ាញលេងបានត្រឹម៤៥នាទីប៉ុណ្ណោះ ហើយពេលនេះរូបគេអាចនឹងខកខានជួយក្រុមលេងជើងទី២ក្នុង Champions League ។
ខណៈដែលក្រុមបានចេញពីកីឡដ្ឋាន Allianz Arena, Isco ត្រូវបានគេដឹងថារងរបួសត្រង់ស្មាក្នុងការប្រកួតវគ្គទីមួយ ដែលពេលនេះ Real Madrid ឈ្នះ២ទល់១។ ការពិនិត្យបានធ្វើឡើងរួចហើយ ពីរបួសរបស់ខ្សែបម្រើរូបនេះ ដោយភ្លាត់ស្មាដោយរបួសលំដាប់នេះរូបគេមិនជាទាន់ក្នុងការប្រកួតនេះទេ។
បន្ថែមជាមួយគ្នានេះដែរ! Real Madrid ក៏បាត់បង់ខ្សែការពារសំខាន់ម្នាក់ទៀតគឺ Dani Carvajal ដែលធ្វើឲ្យរបួសខ្លួនឯងដោយរបួសនេះគឺសរសៃពួរសាច់ដុំ៕