ខ្សែ​បម្រើ​ Liverpool កីឡាករ​ Emre Can មិន​ចង់​ជួប​ក្រុម​មក​អង់គ្លេស​ដូច​គ្នា​នោះ​ទេ​ក្នុង​ការ​ប្រកួត​ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ។

ក្រុម​របស់​លោក​ Jurgen Klopp បាន​ធ្លាក់ ​Porto នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​គ្រាប់​បាល់​ទាំង​ពីរ​ជើង​៥​​ទល់០​​ខណៈ​ដែល​វគ្គ​៨​ក្រុម​ចុង​ក្រោយ​អាច​នឹង​មាន​ក្រុម​មក​ពី​អង់គ្លេស​៥​ត្រូវ​ដោយ​មាន​ Tottenham, Manchester City, Chelsea និង​Manchester United ជាមួយ​និង Liverpool ខ្លួន​ឯង។

ខណៈ​ដែល​ Can មិន​ច្បាស់​ថា​ថា​តើ​ក្រុម​មួយ​ណា​ដែល​នឹង​ត្រូវ​ជួប​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ រូប​គេ​ថា​ជួប​ក្រុម​ណា​ក៏​តែ​ម​កុំ​ឲ្យ​ក្រុម​មក​អង់គ្លេស។

ខ្ញុំ​គិត​ថា​អ្នក​ខុស​ហើយ​ពេល​ដែល​អ្នក​លេង​ Champions League ហើយ​អ្នក​មិន​ជំរុញ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង”។ Can និយាយ​ក្នុង​កាសែត ​Sky Sport។

ខ្ញុំ​គិត​ថា​គ្មាន​បញ្ហា​ទេ​​ យើង​បាន​ធ្វើ​ការ​ងារ​ដ៏​ល្អ​មួយ​ហើយ​យើង​ក៏​បាន​ឡើង​ទៅ​វគ្គ​បន្ត​ហើយ​ដែរ។​ ក្រុម​នៅ​អង់គ្លេស​មួយ​ណា​ក៏​ខ្ញុំ​មិន​ចង់​ជួប​ដែរ​​ តែ​ខ្ញុំ​មិន​ខ្វល់​ថា​មួយ​ណា​ទេ”