គ្រាប់​បាល់​ចុង​ម៉ោង​របស់ ​Messi ទល់​នឹង ​Villarreal ​ក្នុង​ជ័យ​ជម្នះ​កាល​ពី​យប់​មិញ​ បាន​ឲ្យ​គាត់​រក​គ្រាប់​បាល់​បាន​ស្មើ​នឹង​គ្រាប់​​បាល់​របស់​ Gerd Muller ក្នុង​នាម​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ក្នុង​លីក​កំពូល​ទាំង​៥​ក្នុង​នាម​ជា​កីឡាករ​លេង​តែ​​មួយ​ក្លឹប​​គត់។

គ្រាប់​បាល់​នេះ​គឺ​គ្រាប់​បាល់​លើក​ទី​៥២៥​គ្រាប់​ហើយ​ឲ្យ​ក្លឹប​ Barcelona ​ដែល​គ្មាន​កីឡាករ​លេង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​លីក​អង់គ្លេស បារាំង អ៊ីតាលី ​ឬ​ក៏​អាល្លឺម៉ង់​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង ​Messiទៀត​ទេ។

វីរបុរស​បាល់​ទាត់​លោក Muller ដែល​គេ​ដឹង​ជា​ទូទៅ​ថា​ Der Boomer’ បាន​កាន់​កំណត់​ត្រា​នេះ​​អស់​ពេល​ដ៏​យូរ ​ក្នុង​អាជីព​របស់​គាត់​ជាមួយ​នឹង​ Bayern Munich ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​បាន​តាម​ទាន់​គាត់​ហើយ​ គឺ​មាន​ន័យ​ថា ​Messi រក​បាន​តែ​មួយ​គ្រាប់​ទៀត​ នឹង​លើស​កំណត់​ត្រា​របស់ ​Gerd Muller ហើយ។