អតីត​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អ៊ីតាលី​ Andrea Pirlo បាន​ប្រកាស​ពី​ការ​ព្យួរស្បែកជើង​បាល់ទាត់​របស់​ខ្លួន​ហើយ​​បន្ទាប់​ពីលេង​ការ​ប្រកួត​ចុង​ក្រោយ​ឲ្យ​ក្លឹប​ New York City ក្នុង​ក្របខណ្ឌ​​ MLS។

Image result for andrea pirlo farewell at New York City

មុន​ពេល​ចូលនិវត្តន៍​កីឡាករ​វ័យចាស់​ម្នាក់​នេះ​ធ្លាប់​ឈ្នះ​ពាន​ធំ​ៗ​ដូ​ជា៖ Champions League ២​ដង World Cup 2006 ម្ដង​និង​ឈ្នះ​ពាន​ Serie A ៦​សម័យកាល​អំឡុង​ប្រកបអាជីព​នៅ ​AC Milan, Juventus និង ​Inter Milan។ ការ​បង្ហាញខ្លួន​លើក​ចុង​ក្រោយ​ក្នុង​នាម​ជា​កីឡាករ​អាជីព​បាន​កើត​ឡើង​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​ ក្រោយ​ប្ដូរ​ចូល​ពី​កៅអីបម្រុង​ខណៈ​ New York City ត្រូវ​ជួប​ជាមួយ​ Columbus Crew ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​លីក។

Image result for andrea pirlo farewell at New York City

កីឡាករ​វ័យ​៣៨​ឆ្នាំ​បាន​សរសេរ​ក្នុង​គណនី Twitter ផ្លូវការ​របស់​ខ្លួន​៖” ប្រកួត​ចុង​ក្រោយ​ក្នុង​ MLS។ ខណៈ​ពេល​វេលា​ក្នុង​ក្លឹប​NYFC ត្រូវ​បញ្ចប់​ខ្ញុំ​សូម​និយាយ​ពាក្យ​ពីរ​បី​ម៉ាត់”។

 

“ ខ្ញុំ​ចង់​អរគុណដល់​មនុស្ស​គ្រប់​គ្នា​ដែល​បាន​គាំទ្រ​ខ្ញុំ​ក្នុង​ទីក្រុង​ដ៏​អស្ចារ្យ​នេះ​ អរគុណសម្រាប់​ការគាំទ្រ​ដ៏​អស្ចារ្យ​ អរគុណ​ដល់​គ្រូ​បង្វឹក បុគ្គលិក​គ្រប់គ្នា​ដែល​ធ្វើការ​នៅ​ក្នុង​ក្លឹប​ពិសេស​មិត្តរួម​ក្រុមទាំងអស់។ មិន​ត្រឹម​តែ​ដំណើរផ្សងព្រេង​នៅ​NY ទេ​ដែល​ត្រូវ​បញ្ចប់​ ដំណើរ​ផ្សងព្រេង​ក្នុង​ពិភពបាល់ទាត់​របស់​ខ្ញុំ​ក៏​ត្រូវ​បញ្ចប់​ដូចគ្នា……”។

Andrea ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​កាល​ពី​ឆ្នាំ​២០១៥​ ដោយ​បង្ហាញ​ខ្លួន​បាន​១១៦​ប្រកួត​រក​បាន​១៣​គ្រាប់៕