ក្រុម​ Real Madrid បាន​ប្រកួត​ចាញ់​ក្រុម ​Villarreal ក្នុង​លទ្ធផល​១​ទល់​០​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ កាល​ពី​យប់​មិញ​ធ្វើ​ឲ្យ​ឱកាស​តាម​រក្សា​ពាន ​La liga ត្រូវ​ចប់​ឥត​សង្ស័យ។

មួយ​គ្រាប់​គត់​របស់​ Pablo Fornals ស៊ុត​បញ្ចូល​ទី​ឲ្យ​Villarreal នាទី​៨៧​បាន​ផ្ដាច់​ក្ដី​សង្ឃឹម​របស់​ក្រុម​លោក Zidane សូម្បី​តែ​មួយ​ពិន្ទុ​ក៏​មិន​អាច​រក្សា​បាន​ដែរ។

លទ្ធផល​នេះ​ធ្វើ​ឲ្យ ​Real Madrid ឈរ​លេខ​៤​ដដែល​មាន​៣២​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង ​Barcelona ១៦​ពិន្ទុ​ដដែល ​ខណៈ​ Villareal ឡើង​មក​លេខ​៥​តាម​មាន​៣១​ពិន្ទុ។

វីដេអូ​ហាយឡាយ៖

[youtube id=”BsQhhQOLqok”]