លោក Jose Mourinho បាន​និយាយ​សរសេរ​ Alexis Sanchez ថា​” អស្ចារ្យ​”​ស្រប​ពេល​ដែល​​ Man Utd កំពុង​មាន​ព័ត៌មាន​ដេញ​ថ្លៃ​យក​ពី​ Arsenal ក្នុង​ខែ​មករា​នេះ។

Manchester City ត្រូវ​បាន​គេ​ដឹង​ថា​មាន​ដាក់​សំណើ​២០​លាន​ផោន​សម្រាប់​ Alexis Sanchez ប៉ុន្តែ​ United ដែល​ជា​ក្រុម​មក​ដេញ​ថ្លៃ​ក្រោយ​គេ​បំផុត​ចូល​មក​ប្រជែង​ហើយ ស្ទើរ​តែ​ខិត​ជិត​យក​បាន​ក្នុង​តម្លៃ​៣៥​លាន​ផោន​។ លោក ​Jose Mourinho ក៏​បាន​ត្រៀម​ប្រាក់​ថ្លៃ​ពលកម្ម​២៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​កីឡាករ​ឈិលី​រូប​នេះ​ក៏​ បាន​ទទូច​ថា​វា​ពិបាក​នឹង​បដិសេធដែល​ថា​ក្លឹប​​មិន​ចង់​បាន​កីឡាករ​ដូច​ជា​Alexis Sanchez។

“ មាន​កីឡាករ​ជា​ច្រើន​ក្នុង​ពិភព​បាល់ទាត់​​ ប្រសិន​បើ​អ្នក​មាន​ឱកាស​ចុះ​កុង​ត្រា​ជាមួយ​គាត់​ក្នុង​ខែ​មករា មីនា ​ឬ​ក៏​ខែ​កក្កដា​​អ្នក​ត្រូវ​តែ​ព្យាយាម​។​ រឿង​ដែល​ទាក់ទង​ជាមួយ​នឹង ​Alexis Sanchez ខ្ញុំ​សុខ​ចិត្ត​មិន​និយាយ​អ្វី​ទាំង​អស់”។

“ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​ គឺ​គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ ​​មួយ​ផ្នែក​ផ្សេង​ពី​កីឡាករ​ Arsenal ទាំង​អស់​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ​​ខ្ញុំ​មិន​គួរ​និយាយ​អ្វី​ឲ្យ​ច្រើន​ជាង​នេះ​ទេ”៕