FIFA បានបញ្ជាក់កាលពីខែតុលាឆ្នាំ២០១៧ អំពីប្រាក់រង្វាន់សរុប៤០០លានដុល្លារសម្រាប់ចែកចាយជម្រើសជាតិដែលបានចូលរួមក្នុងការប្រកួត 2018 World Cup ។
ជាធម្មតាក្រុមដែលបានឡើងមកលេងក្នុងផ្ដាច់ព្រ័ត្រនេះ (មិនមែនផ្ដាច់ព្រ័ត្រលើកពានទេ) ទទួលបានប្រាក់៩.៥លានដុល្លារ(៨លានដុល្លារសម្រាប់ការចូលរួមក្នុងវគ្គជម្រុះក្នុងពូលហើយ១.៥លានដុល្លារទៀតបានពីតម្លៃនៃព្រឹត្តិការណ៍)។
ប្រសិនបើក្រុមមួយបន្តឡើងផុតពីវគ្គជម្រុះក្នុងពូលនេះ ប៉ុន្តែធ្លាក់ចេញពីវគ្គ១៦ក្រុមចុងក្រោយពួកគេនឹងទទួលបានប្រាក់រង្វាន់ ជាមួយនឹងលុយបន្ថែម៤លានដុល្លារទៀត(សរុប ១២លានដុល្លារ)។
ក្រុមដែលធ្លាក់ចេញពីវគ្គ៨ក្រុមចុងក្រោយនឹងទទួលបានប្រាក់បន្ថែម៤លានដុល្លារសរុប១៦លានដុល្លារហើយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(វគ្គ៤ក្រុមចុងក្រោយ)នឹងទទួលបានប្រាក់រង្វាន់ខុសៗគ្នាអាស្រ័យលើពួកគេចាញ់ឬឈ្នះ។
ខាងក្រោមជាតារាងបែងចែកប្រាក់រង្វាន់ទាំងអស់ៈ