តារា​ជួរ​មុខ​របស់ ​Arsenal កីឡាករ​ Mesut Ozil បាន​សរសើរ​ទៅ​កាន់​លោក​ Arsene Wenger​ ដោយ​និយាយ​ថា​គាត់​មាន​មោទនភាព​ដែល​បាន​លេង​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ដែល​នឹង​ជិត​ចាក​ចេញ​ពី​ក្លឹប​មួយ​នេះ។

Wenger បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា​លោក​នឹង​ចេញ​ពី​Arsenal ពេល​ចប់​រដូវ​កាល​នេះ​បន្ទាប់​ពី​ចំណាយ​ពេល​២២​ឆ្នាំ​ដឹកនាំ​ក្លឹប​យក្ស​នៅ ​Premier League មួយ​នេះ។ Ozil ដែល​មក​ដល់​ Arsenal កាល​ពី​ឆ្នាំ​២០១៣​ក្រោយ​ចេញ​ពី​Real Madrid បាន​សរសើរ​ពី​របៀប​ដឹកនាំ​នឹង​ចំណុច​ល្អ​ៗ​ជា​ច្រើន​ទៀត​ដែល​គាត់​មាន។

Ozil និយាយ​ក្នុង​Sky Sport ថា​“ គាត់​គឺ​ជា​មូលហេតុ​ចម្បង​ដែល​ខ្ញុំ​មក​ទី​នេះ​គាត់​បាន​បញ្ចុះបញ្ចូល​ខ្ញុំ​ហើយ​ខ្ញុំ​មាន​មោទនភាព​ដែល​បាន​លេង​ក្រោម​ការ​ដឹកនាំ​របស់​គាត់” ។

“ មនុស្ស​គ្រប់​គ្នា​មាន​ការ​គោរព​ធំ​ធេង​ណាស់​ចំពោះ​គាត់​ គាត់​ធ្លាប់​ឈ្នះ​ពាន​ជា​ច្រើន​ បង្កើត​កីឡាករ​ល្អ​ៗ​ហើយ​តែង​តែង​លេង​បាល់​បាន​ល្អ​អស្ចារ្យ ដូច្នេះ​ហើយ​​អ្នក​ដឹង​ទេ ក្នុង​នាម​ជា​កីឡាករ​ម្នាក់​ដែល​នៅ​ទី​នេះ​អ្នក​អាច​អភិវឌ្ឍន៍​ខ្លួន​ហើយ​លេង​តាម​បែប​នោះ”។

“ គាត់​ជា​មនុស្ស​ដែល​ស្មោះត្រង់​​ជា​មនុស្ស​ដែល​គួរ​ឲ្យ​គោរព​បំផុត​ ជា​មនុស្ស​មាន​បុគ្គលិកលក្ខណៈ​ល្អ​ម្នាក់​​ហើយ​អ្នក​គ្រប់​គ្នា​ចង់​លេង​ក្រោម​ការ​ដឹកនាំ​របស់​គាត់”៕