ខ្សែមប្រើ Sadio Mane បានផ្ញើ​អាវបាល់ទាត់របស់ក្រុមហង្សក្រហម Liverpool ចំនួន ៣០០ ទៅឲ្យអ្នក​ភូមិ​ខ្លួន​នៅ​សេណេហ្គាល់មុនការប្រកួតពានរង្វាន់ UEFA Champion League វគ្គផ្តាច់ព្រ័តចូលមកដល់នៅយប់នេះ។

អតីតសមាជិក Metz, Salzburg និង​ Southampton បានឲ្យដឹងថា៖ “ក្នុង​ភូមិ​ខ្ញុំ​ មាន​ប្រជាជន​ចំនួន​ប្រមាណ ២០០០ នាក់។ ខ្ញុំ​បាន​ទិញ​អាវ Liverpool ចំនួន​ ៣០០​អាវ ​ដើម្បី​ផ្ញើ​ជូន​ពួក​គេ ដូច្នេះ​ពួក​គេ​អាច​ពាក់​អាវ​ទាំង​នោះ ពេល​កំពុង​ទស្សនា Champions League វគ្គ​ផ្ដាច់ព្រ័ត្រ”។

កីឡាករ​សេណេហ្គាល់​សង្ឃឹម​ថា​នឹង​អាច​បង្ហាញ​មេដាយ​មាស UEFA Champions League ទៅ​កាន់​អ្នក​ភូមិ ពេល​ខ្លួន​ត្រលប់​ទៅ​លេង​ស្រុក​នា​រដូវ​ក្ដៅ​ខាង​មុខ។ គួរបញ្ជាក់​ថា Liverpool នឹង​ត្រូវ​ប៉ះ​ជាមួយ Real Madrid ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League នា​យប់​រំលង​អាធ្រាត្រ​​នេះដែលនឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ៕