អតីត​កីឡាករ​ លោក Alessio Tacchinardi​ បាន​និយាយ​ថា​ Roma ចាំ​បាច់​លេង​ចត​ឡាន​ក្រុង​ទល់​នឹង​ Lionel Messi និង Barcelona ហើយ​ទើប​បាន​ក្នុង​ការ​ជួប​គ្នា​នៅ​ក្នុង ​Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​យប់​ស្អែក។

ក្រុម​របស់​អ៊ីតាលី​មួយ​នេះ​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​ Camp Nou របស់ celona ជើង​ទី​មួយ​ ខណៈ​ពួក​គេ​ចង់​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​លេង​នៅ​ពាន​ក្លឹប​អាជីព​ធំ​ជាង​គេ​បំផុត​នៅ​អឺរ៉ុប​​​លើក​ដំបូង​គិត​តាំង​ពី​ឆ្នាំ​១៩៩៨៤​មក។

ប៉ុន្តែ​លោក Tacchinardi ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​កាល​លេង​នៅ​Juventus ឆ្នាំ​១៩៩៥-១៩៩៦ជឿ​ថា​Roma​មាន​សង្ឃឹម​តិច​ណាស់​ដើម្បី​ឡើង​ទៅ​វគ្គ​៤ក្រុម​ចុង​ក្រោយទល់​នឹង​ក្រុម​មិន​ទាន់​ចាញ់​ក្នុង​ពាន​La liga និង​ពាន​ Champions League មួយ​នេះ។

“ Roma គ្មាន​ឱកាស​ទេ ​Barcelona រដូវ​កាល​នេះ ​គឺ​ជា​ក្លឹប​ដែល​ល្អ​បំផុត​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ។​ សូម្បី​តែ​កីឡាករ​បម្រុង​ក៏​ល្អ​​ដែរ។ Messi ឈាន​ដល់​ទម្រង់​លេង​ដ៏​អស្ចារ្យ​ហើយ​ចង់​បញ្ឈប់​គាត់​គឺ​មិន​ងាយ​ស្រួល​នោះ​ទេ​។ Roma គួរ​តែ​ត្រូវ​ការ​លេង​ឲ្យ​ល្អ​ក្នុង​២​ប្រកួត​នេះ​”។

“ ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​ ខ្ញុំ​មិន​ដឹង​ទេ​ អ្នក​គួរ​តែ​លេង​ចង់​ឡាន​ក្រុង ។ប្រសិនបើ​អ្នក​ប្រយុទ្ធ​ហើយ​បន្សល់​ទុក​ចន្លោះ​ឲ្យ​ពួក​គេ​៥០​ម៉ែត្រ​។​ពួក​គេ​នឹង​សម្លាប់​អ្នក​”