ទោះបីជាស្ដេចសបង្ហាញទម្រង់មិនបានល្អសម្រាប់រដូវកាល២០១៧-១៨ក្នុង La liga, Cristiano Ronaldo បច្ចុប្បន្នបានក្លាយជាកីឡាករសំខាន់ក្នុងក្រុមរបស់លោក Zinedine Zidane ។
រដូវកាលនេះកីឡាករវ័យ៣៣ឆ្នាំ បញ្ជូនបាល់បាន៣ដងគឺលើស Toni Kroos, Lucas Vazquez, Karim Benzema Marcelo, និង Marco Asensio មួយគ្រាប់ ហើយលើស Casemiro និង Isco ២គ្រាប់។ ទោះបីជាចូលលេងបានត្រឹម២២ប្រកួតក្នុងរដូវកាលនេះក្ដី! ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រក្សាបានស្ថិតិដូចឆ្នាំមុន ប៉ុន្តែរូបគេអាចនឹងលើសពីនេះទៀតក្រោយការប្រកួតនៅសល់ច្រើន។
អំឡុងរដូវកាល២០១៤-១៥ Ronaldo បញ្ជូនបាល់បាន៨ដងក្នុងកីឡដ្ឋាន Bernabeu ដែលកាលនោះអាចជាឆ្នាំដ៏ល្អបំផុតសម្រាប់គាត់នៅជាមួយក្លឹប។ គ្រប់ការប្រកួតក្នុងរដូវកាលនោះ CR7 បញ្ជូនបាល់បាន១៦ដងទាំងក្នុងកីឡដ្ឋាន និងក្រៅកីឡដ្ឋានព្រមទាំងរកបាន៤៨គ្រាប់ទៀត ក្នុងការចូលលេង៣៥ប្រកួតនៅ La liga។
ចំណែកការបញ្ជូនបាល់៣ដងនៅរដូវកាលនេះ គឺអតីតខ្សែប្រយុទ្ធ Man Utd បញ្ជូនឲ្យ Isco ២ដងដោយគ្រាប់ទី១ឲ្យ Isco ទាត់បញ្ជូលទីក្រុម Espanyol ហើយគ្រាប់ទី២បញ្ចូលទីក្រុម Las Palmas ខណៈមួយគ្រាប់ចុងក្រោយបញ្ជូនឲ្យ Luka Modric ទាត់បញ្ចូលទីក្រុម Deportivo La Coruna ៕