Sergio Ramos ចង់​ឲ្យ​ Neymar ចាក​ចេញ​ពី ​Barcelona​ ខណៈ​រូប​គេ​គិត​ថា​ មាន​បញ្ហា​តិច​សម្រាប់​ Real Madrid ក្នុង​ការ​លើក​ពាន​។ ​រូប​គេ​និយាយ​បែប​នេះ​ ចំពេល​ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់ ​Paris Saint-Germain ចាប់​អារម្មណ៍​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល។

អនាគត​របស់ ​Neymar នៅ ​Barcelona កាន់​តែ​មាន​សភាព​មិន​ច្បាស់លាស់​ធ្ងន់ធ្ងរ ​ស្រប​ពេល​ក្លឹប​លេង​នៅ​ Ligue 1 បាន​រៀប​ចំ​កញ្ចប់​ទឹក​ប្រាក់​២២២លាន​អឺរ៉ូ​ទិញ​ផ្ដាច់​កុង​ត្រា​។ កីឡាករ​វ័យ​២៥​ឆ្នាំ​កំពុង​បង្ហាញ​ខ្លួន​ជា​ប្រធាន​បទ​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ល្អ​ជួយ​មិត្ត​រួម​ក្រុម​ផ្ដួល​គូប្រជែង​ Real Madrid ក្នុង​ពាន​រង្វាន់ ​International Champions Cup ដោយ​បញ្ជូន​បាល់​បាន​២​គ្រាប់​ក្នុង​ជ័យ​ជម្នះ​៣-២។

ឆ្លើយតប​សម្រាប់​សំណួរ​ពី​អនាគត​របស់ ​Neymar ប្រធាន​ក្រុម ​Real Madrid, Ramos​ បាន​និយាយ​អញ្ចេះ៖” ខ្ញុំ​អត់ដឹង​ដែរ​ មនុស្ស​គ្រប់​គ្នា​មាន​សេរីភាព​ ជ្រើសរើស​អនាគត​របស់ខ្លួន។ ខ្ញុំ​សង្ឃឹម​(​គាត់​ចាក​ចេញ​)​ វា​នឹង​មាន​បញ្ហា​តិច​សម្រាប់​ពួក​យើង​”

Ramos ដែល​ទើប​បង្ហាញ​ខ្លួន​លើក​ទី​មួយ​ក្នុង​ការ​ប្រកួត ​Pre- Season ឲ្យ ​Real Madrid បាន​និយាយ​ថា​៖” ខ្ញុំ​​បាន​ប្ដូរ​អាវ​ជាមួយ​គាត់​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​នេះ​ជា​លើក​ចុង​ក្រោយ​ហើយ ​ដែល​ខ្ញុំ​បាន​ធ្វើ​វា​ជាមួយ​គាត់​នៅ ​Barca”

 

ប្រភពដើម៖ Goal.con

ប្រែសម្រួល៖ Panda