ខ្សែបម្រើថ្លៃជាងគេនៅអង់គ្លេស កីឡាករ Paul Pogba បានអះអាងថា រូបគេពុំមានបញ្ហាណាមួយជាមួយអ្នកចាត់ការទូទៅលោក Jose Mourinho នោះទេ ទោះបីជាប៉ុន្មានប្រកួតចុងក្រោយនេះ Pogba មិនសូវបានជាប់ជម្រើសដំបូងក៏ដោយ។
ពាក្យចចាមអារ៉ាមជាច្រើនបាននាំគ្នានិយាយតៗគ្នាអំពីទំនាក់ទំនងរវាងអ្នកទាំងពីរថា មានការធ្លាក់ចុះ និង លេចលឺថា លោក Mourinho មិនសូវពេញចិត្តនិងកីឡាករសញ្ជាតិបារាំងរូបនេះ។
Pogba បានប្រាប់ទៅសារពត៍មាន Telefoot ថា៖” ខ្ញុំគ្មានបញ្ហាអ្វីជាមួយលោក Mourinho នោះទេ។ ខ្ញុំមិនមែនជាអ្នកចាត់ចែងកិច្ចការនៅក្នុងក្រុមឡើយ បើអ្នកចង់ដឹងថា ហេតុអ្វីបានជាខ្ញុំមិនសូវបានចូលលេង ដូច្នេះគួរតែទៅសួរគាត់ទៅ “។
“ខ្ញុំតែងតែងគោរព ចំពោះការសម្រេចចិត្តរបស់គ្រូបង្វឹក។ តាមពិតទៅ ខ្ញុំមិនធ្លាប់អង្គុយកៅអីបម្រុងនោះទេ ដូច្នេះរឿងនេះវានិងធ្វើអោយខ្ញុំកាន់តែរឹងមាំថែមទៀត។ អ្នកត្រូវតែឆ្លងកាត់ឩបសគ្គដើម្បីអោយខ្លួនឯងកាន់តែរីកចម្រើន”៕
Besoccer