ខណៈការប្រកួត Premier League កាន់តែជិតរកឃើញម្ចាស់ជើងឯកទៅហើយ ទោះបីជាការប្រកួតនៅសល់ច្រើនទៀតក្ដី ដែលម្ចាស់ពានគឺគ្មាននរណាក្រៅពីក្រុមមេឃខៀវ​ Manchester City​ នោះទេ។

ជំនួប​ Manchester Derby នាថ្ងៃទី 7 ខែ មេសានេះនឹងក្លាយជាការប្រកួតដ៏សំខាន់បំផុតដើម្បីកាត់សេចក្តីថា Manchester City និងក្លាយជាម្ចាស់ពាន EPL បើសិនជាពួកគេអាចយកឈ្នះគូប្រជែង Manchester United តែបើចាញ់ និងត្រូវរង់ចាំអ៊ុតមើលនាប្រកួតបន្ទាប់។ ប៉ុន្ដែសម្រាប់គ្រូបង្វឹក​លោក Pep Guadiola​ បែរជាយល់ឃើញថា ការប្រកួត Manchester Derby មិនមែនជាការប្រកួតសំខាន់តែក្រុមលោកត្រូវប្រឹងផ្ដោតអារម្មណ៍នោះទេ តែជាប្រកួតជាមួយ Liverpool វិញ​ដែល​ជា​ប្រកួត​សំខាន់ព្រោះស្ថិតនៅក្នុងជំនួប UEFA Champion League វគ្គចាញ់ធ្លាក់ ៨​ ក្រុមចុងក្រោយ។

លោក Pep Guadiola បានឲ្យដឹងថា៖” ពេលនេះពួកយើងស្ថិតនៅកាន់តែកៀកមែនទែននិងពាន Premier League យើងត្រូវការជ័យជំនះតែម្ដងទៀតប៉ុណ្ណេះដើម្បីសម្រេចវា ។ បើសិនជាយើងចាញ់​ Man Utd នោះយើងនៅសល់ឱកាស៦ដងទៀត ដូច្នេះពួកយើងនឹងលេងដោយរីករាយគ្មានសម្ពាធអ្វីឡើយ”។

គាត់បានបន្ដថា៖” ខ្ញុំដឹងថាមនុស្សជាច្រើនកំពុងនិយាយអំពីការប្រកួតជាមួយ Manchester United ប៉ុន្ដែជាក់ស្ដែងទៅ អ្វីដែលយើងកំពុងគិតគឺ ការប្រកួតជាមួយ Liverpool​ ទៅវិញទេ។ វាជាប្រកួតដ៏ធំ ដែលយើងត្រូវតែស្វែងរកជ័យជំនះអោយបាន”៕

Besoccer