ជាមួយ​នឹង​ កីឡាករ​របស់​ក្លឹប​ Nice ខ្សែ​បម្រើ​ Jean Michael Seri មិន​មែន​ជា​ជម្រើស​ ហើយ​​ Liverpool ក៏​មិន​លក់ ​Coutinho ឲ្យ​ដោយ​ដាច​ខាត​ទៀត​នោះ​ Barcelona ត្រូវ​បាន​គេរាយការណ៍​ថា​ គោលបំណង​ទិញ​យក​ Angel Di Maria ត្រូវបរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀត ​ខណៈ​​ក្លឹប​មហាសេដ្ឋី​បារាំង​ PSG បដិសេធ​មិន​លក់​ឲ្យ​នោះ​ទេ។

ម្ចាស់ក្លឹប​លេង​នៅ​ Ligue 1 របស់​បារាំង​មួយ​នេះ ​លោក  Nasser Al Khelaifi ត្រូវ​បាន​គេ​និយាយ​ថា​ បាន​ខល​ទៅ​លោក Josep Maria Bartomer អគ្គនាយក​ក្លឹប​ Barcelona ក្នុង​គោល​បំណង​ពិភាក្សា​រឿង​ពាណិជ្ជកម្ម​កីឡាករ​​ ហើយ​ក្លឹប​សារ​ពិត​ប្រាកដ​នោះ​គឺ​​ Nasser Al Khelaifi បាន​និយាយ​បដិសេធ​មិន​លក់​ Di Maia តាម​ផ្លូវច្បាប់​ បន្ទាប់​ពី​មាន​ព័ត៌មាន​លេច​ឡើង​ពី​ការ​ចង់​បាន​របស់​ក្រុម​អ្នក​មាន​បុណ្យ។

ប្រភព​កាសែត​បារាំង​ Le Parisien, មហាសេដ្ឋី​សញ្ជាតិ​កាតា​បាន​ប្រាប់​ Bartomeu ថា​កិច្ច​ព្រមព្រៀង​នេះ​គឺ​” មិន​អាច​ទៅ​រួច​ទេ”​ព្រម​ទាំង​និយាយ​បន្ត​ថា​ Di Maria កំពុង​រីករាយ​ជាមួយ ​PSG ជា​ច្រើន​រដូវ​កាល​ទៅ​មុខ​ទៀត។

ព័ត៌មាន​នេះ​លេខ​ឡើង​ បន្ទាប់​ពី​Barcelona ​ប្ដឹង​ Neymar រឿង​ប្រាក់​ចុះ​កុង​ត្រា​បន្ថែម​៨.៥​លាន​អឺរ៉ូ​ដែល​មិន​ទាន់​ឲ្យ ​Barcelona​មុន​ចុះ​កុង​ត្រា​ទៅ​បារាំង​ ហើយ​ក្លឹប ​PSG ថា​កុំ​បារម្ភ​ ក្លឹប​ជាអ្នក​រត់​ការ​ជំនួស៕