គ្រាប់បាល់ចុងម៉ោងរបស់ Olivier Giroudឲ្យ Arsenal ស្មើជាមួយ Southampton មិនត្រឹមតែរក្សាមួយពិន្ទុឲ្យ Arsenal នោះតេប៉ុន្តែខ្សែប្រយុទ្ធបារាំងបានកត់ឈ្មោះខ្លួនឯង ក្នុងសៀវភៅក្រាំងមាសរបស់ Premier League ទៀតផង។
ខ្សែប្រយុទ្ធកម្ពស់ ១.៩២ម៉ែត្ររកបានគ្រាប់បាល់តាមស្មើក្នុងនាទី៨៨នៅកីឡដ្ឋាន St. Mary ដោយគ្រាប់បាល់នេះ គឺជាការទាត់បញ្ចូលទីលើកទី១៧ហើយក្នុងនាមជាកីឡាករប្ដូរចូលពីកៅអីបម្រុងស្មើកំណត់ត្រា របស់អតីតខ្សែប្រយុទ្ធ Manchester United កីឡាករ Ole Gunnar Solskjaer ដែលជាកីឡាករប្ដូរចូលរកបានគ្រាប់បាល់ច្រើនបំផុតក្នុង Premier League។
17 – No player has scored more substitute goals for a single Premier League team than Olivier Giroud – level with Ole Gunnar Solskjaer at Man Utd (17). Trademark.
— OptaJoe (@OptaJoe) December 10, 2017
កីឡាករសញ្ជាតិបារាំងបានកាន់កំណត់ត្រាលើសកីឡាករមួយចំនួនដូចជា Javier Hernandez និង Jermain Defoe ដែលរកបាន១៤និង១៣គ្រាប់ក្នុងនាមជាកីឡាករបម្រុង។ ខាងក្រោមជាឈ្មោះកីឡាករប្ដូរចូលរកបានគ្រាប់បាល់ច្រើនជាងគេនៅ Premier League ឲ្យក្លឹឹបនីមួយៗ៖
Ole Gunnar Solskjaer (Manchester United) 17
Olivier Giroud (Arsenal) 17
Javier Hernandez (Manchester United) 14
Jermain Defoe (Tottenham) 13
Edin Dzeko (Manchester City) 13
Tore Andre Flo (Chelsea) 12
Didier Drogba (Chelsea) 11
Salomon Kalou (Chelsea) 11
Julian Joachim (Aston Villa) 10