ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​គឺ​ជា​ជីវិត​របស់​ខ្សែ​ប្រយុទ្ធ​ជា​ច្រើន​ ហើយ​​ពិសេស​ជាង​នេះ​ទៀ​ត​​ អ្នក​រក​គ្រាប់​បាល់​ដូច​ជា​ Cristiano Ronaldo ។ បន្ទាប់​ពី​រក​បាន​២​គ្រាប់​ឲ្យ ​Real Madrid ឈ្នះ ​Dortmund តារា​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ត្រូវ​បាន​សួរ​អំពី​កុងត្រា​ថ្មី​របស់​គាត់​​ ប៉ុន្តែ​គាត់​បាន​ដាក់​ការ​ពិភាក្សា​នេះ​ ទៅ​លើ​ថ្នាក់​ដឹកនាំ​ Real Madrid ជា​អ្នក​សម្រេច។

ក្រោយ​ចប់​ការ​ប្រកួត​ CR7 និយាយ​ដូច្នេះ៖” វា​គឺ​ជា​សំណួរ​មួយ​ដែល​ ប្រធាន​ក្លឹប​ដឹង​បំផុត​ដើម្បី​ឆ្លើយ​។​ ខ្ញុំ​រីករាយ​គ្រប់​យ៉ាង​នៅ​ទី​នេះ”។

បន្ថែម​ពី​នេះ​កីឡាករ​បាន​និយាយ​បដិសេធ​​គាត់​ចង់​ចាក​ចេញ​ពី​ម្ចាស់​ជើង​ឯក​ អឺរ៉ុប​ក្នុង​រដូវ​កាល​នេះ​៖” តើ​ពួក​គេ​និយាយ​អ្វី​ពី​Cristiano Ronaldo? អ្នក​មិន​បាន​លឺ​ការនិយាយ​ពី​មាត់​ខ្ញុំ​នោះ​ទេ​ ​​ពួក​គេ​និយាយ​ក្នុង​ប្រទេស​ព័រទុយហ្គាល់​​ អាល្លឺម៉ង់​ និង​ជុំ​វិញ​ពិភពលោក​។​ ពី​ព្រោះ​តែ​ពួក​គេ​និយាយ​ពី​ខ្ញុំ​រាល់​ថ្ងៃ។”

“ អ្វី​គ្រប់​យ៉ាង​ដែល​ធ្វើ​ជាមួយ​ឈ្មោះ​ Cristiano Ronaldo គឺ​ព័ត៌មាន​ជុំវិញ​ពិភពលោក។​ពេល​ដែល​អ្នក​ល្បី​ និង​ធំ​​ពួក​គេ​និយាយ​ពី​អ្នក​​ប្រសិន​បើ​ខ្ញុំ​ចង់​ឆ្លើយ​តប​ទាំង​អស់​ទៅ​កាន់​ពួក​គេ​គឺ​ខ្ញុំ​គួរ​តែ​​ឡាយផ្ទាល់​តាម​បណ្ដាញ​ផ្សព្វផ្សាយ ​​ប៉ុន្តែ​ខ្ញុំ​រស់​នៅ​សម្រាប់​បាល់​ទាត់​និង​សម្រាប់​គ្រួសារ​របស់​ខ្ញុំ​​សល់​ពី​នេះ​មិន​សំខាន់​”