លោក Jose Mourinho បាន​និយាយ​ថា​ Zlatan Ibrahimovic និង​ ​Paul Pogba មាន​ភាព​មាំមួន​គ្រប់​គ្រាន់ ​សម្រាប់​ចូល​លេង​ជម្រើស​ដំបូង​១១​នាក់​ឲ្យ​ក្រុម​បិសាច​ក្រហម​លេង​ទល់​នឹង​ Newscastle United ក្នុង​ Premier League​នៅ​ថ្ងៃ​អាទិត្យ​នេះ។

Image result for IBRAHIMOVIC AND POGBA

Zlatan​ មិន​​បាន​បង្ហាញ​ខ្លួន​ឲ្យ ​Man Utd តាំង​ពីរ​ខែ​មេសា​ ក្រោយ​របួស​ជង្គង់​ធ្ងន់ធ្ងរ​ដែល​ស្ថាន​ភាព​នេះ ​ធ្វើ​ឲ្យ​គាត់​បន្ត​ជាមួយ​ Man United មួយ​រដូវ​កាល​ទៀត​។ ដោយ​លែក​ Pogba វិញ​បាន​ខកខាន​ជួយ​ក្លឹប​តាំង​ពី​ខែ​សីហា ​ក្រោយ​រង​របយស​សរសៃពួរ​អំឡុង ​Man Utd លេង​ក្នុង​ពាន​ Champions League ជាមួយ​Basel។

Zlatan Ibrahimovic Manchester United

អញ្ចឹង​ក៏​ដោយ​! កីឡាករ​ទាំង​ពីរ​ពេល​នេះ​អាច​ត្រឡប់​មក​វិញ​ជាមួយ​ខ្សែ​ការពារ​ Rojo ដែល​បាន​ជា​ពី​របួស​ដែរ​បាន​ចូល​លេង​ក្នុង​ឈុត ​U23 ជាមួយ​ Athletic Club។ និយាយ​ក្នុង​ MUTV, Jose បាន​បញ្ជាក់​ថា​៖” កីឡាករ​ដែលនៅ​ទីនេះ​ដែល​បាន​ជា​ពី​របួស​ រួម​ទាំង​កីឡាករ​របួស​ធ្ងន់​ ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ថ្ងៃ​នេះ”។

Image result for IBRAHIMOVIC AND POGBA

 

ពេល​សួរ​ថា​តើ​នរណា​គេ​អាច​លេង​បាន​?​គាត់​ថា​៖” Pogba, Ibrahimovic, Marco Rojo។ ខ្ញុំ​មិន​រំពឹង​ថា​គាត់​បាន​លេង​៩០​នាទី​នោះ​ទេ​ ឬ​ការ​ចូលលេង​ជា​ច្រើន​ប្រកួត​ជាប់​គ្នា បើ​ចង់​សួរ​ថា​គាត់​អាច​លេង​ជាមួយ​ Lukakuបាន​ទេ? ស្រួល​នោះ​ទេ​”៕