ខ្សែប្រយុទ្ធ Manchester United កីឡាករ Romelu Lukaku អាចនឹងអវត្តមានក្នុងជំនួប Manchester Derby នៅខែក្រោយ បន្ទាប់ពីសហព័ន្ធបាល់ទាត់អង់គ្លេសសម្រេចចិត្តពិន័យខ្សែប្រយុទ្ធរូបនេះ ពីការទាត់កីឡាករ Geatan Bongរបស់ Brighton ។
សម្មភាពរបស់ខ្សែប្រយុទ្ធខាងលើត្រូវបសានគេឃើញដោយពិនិត្យលើវីដេអូការប្រកួតឡើងវិញកាលពីចុងសប្ដាហ៍ដោយគេឃើញទាត់ខ្សែការពារ Brighton ត្រូវត្រង់ក្រលៀន។ គេឃើញ Lukaku ទាត់ Bong ២ដងត្រឹមតែប៉ុន្មានវិនាទី ពេលដែលកីឡាករទាំងពីរប្រជែងគ្នាតែតបាល់ពីការលើកបាល់ជ្រុង។
ឧបតិហេតុនេះ លោក Neil Swarbrick អាជ្ញាកណ្ដាលដឹកនាំ ការប្រកួតមិនបានឃើញទេប៉ុន្តែខាង FA បានរកឃើញហើយLukaku នឹងមិនបានលេងទល់នឹង Watford, Arsenal ក្រៅផ្ទះ និងទទួលភ្ញៀវ Man City ក្នុងកីឡដ្ឋាន Old Traffrod៕