ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯកពាន China Cup 2018 ក្រោយ​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​វែល​ក្នុង​លទ្ធផល​១​ទល់​០​នា​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​មុន​នេះ​បន្តិច។

ខ្សែ​ប្រយុទ្ធ​ក្លឹប​អ្នក​មាន​បារាំង​ PSG កីឡាករ  Edinson Cavani ជា​អ្នក​រក​គ្រាប់​បាល់​បាន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​មក​ពី​អាមេរិកខាងត្បូង​​នៅ​នាទី​៤៩​នៃ​វគ្គ​ទី​​ខណៈ​ដែល​វគ្គ​ទី​១​ក្រុម​ទាំង​ពីរ​មិន​មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​នោះ​ទេ​ តោះបី​ជា​មាន​ឱកាស​រៀងៗ​ខ្លួន​ក៏​ដោយ។

ចំណែក​ក្រុម​សាធារណរដ្ឋ​ឆេក​ទទួល​បាន​បាន​លេខ​៣​ក្រោយ​សំពង​ម្ចាស់​ផ្ទះ​ចិន ​ដោយ​លទ្ធផល​៤​ទល់​១​ក្នុង​ការ​ប្រកួត​កាល​ពី​វេលាម៉ោង​៣​និង​០០​នាទី​រសៀល៕

[youtube id=”a7XJ6FqlmpY”]