ខ្សែការពារ Samuel Umtiti បានសម្រេចបន្តកិច្ចសន្យាថ្មីនៅ FC Barcelona ដល់ដំណាច់រដូវកាល២០២៣ ដោយបញ្ចប់ការចង់បានរបស់ក្រុមបិសាចក្រហម Manchester United រួមជាមួយនឹង PSG។

គួររំលឹកថា កីឡាករសញ្ជាតិបារាំងបានផ្ទេរពី Lyon មកកាន់ទឹកដី​ Camp Nou កាលពីឆ្នាំ២០១៦ ជាមួយនឹងតម្លៃ២៥អឺរ៉ូ ហើយស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន៨៨លើកឲ្យក្រុមរហស្សនាមអ្នកមានបុណ្យ។

ក្នុងរយៈពេល២ឆ្នាំនេះ Samuel Umtiti បានឈ្នះពានរង្វាន់ La Liga, Copa del Rey ២សម័យ និង Supercopa de España ១លើកផងដែរ។