Manchester City មានបំណងបើកការចរចារ ដើម្បីផ្តល់កិច្ចសន្យាថ្មី ឱ្យខ្សែបម្រើស្លាបជម្រើសជាតិអង់គ្លេស កីឡាករ Raheem Sterling ដោយសារកីឡាកនៅសល់កុងត្រារយៈពេលជាងពីរឆ្នាំកន្លះទៀតតែប៉ុណ្ណោះ។
វាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលមេឃខៀវបង្ហាញពីគោលបំណងចង់ផ្ដល់កុងត្រាថ្មីដល់កីឡាករវ័យ ២២ ឆ្នាំដែលបានស៊ុតបញ្ចូលទី ១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ១៩ លើកនៅក្នុងការប្រកួតក្នុងរដូវកាលនេះ ដោយជួយឱ្យក្រុម Manchester City មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ។
បច្ចុប្បន្នក្រុមរបស់លោក Guardiola កំពុងឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League លើសក្រុមលេខ២ Man Utd ចំនួន ៨ ពិន្ទុ ដោយឆ្លងកាត់ការប្រកួតក្នុងលីក១៤លើកកន្លងមក ឈ្នះ១៣និងស្មើមួយប្រកួត។
សប្ដាហ៍មុន ខ្សែប្រយុទ្ធរូបនេះបានរកគ្រាប់បាល់ជ័យជម្នះនៅនាទី៩០+៦ នៅពាក់កណ្ដាលសប្ដាហ៍នេះក្នុងការប្រកួតដែលMan City ឈ្នះ Southampton កាលពីថ្ងៃពុធដែលជាគ្រាប់បាល់ទី៣៤ក្នុងការបង្ហាញខ្លួនលើកទី ១១៣សម្រាប់ក្លឹប Manchester Citចាប់តាំងពីចាកចេញពីក្រុមហង្សក្រហម Liverpool កាលពីខែកក្កដាឆ្នាំ ២០១៥៕