ប្រទេស​ម៉ារ៉ុក​បាន​ចូល​ខ្លួន​មក​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​​ World Cup 2026 ​ដោយ​​ព្រម​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់អាមេរិក​ខាងជើង​ ​មាន​​អាមេរិក មិកស៊ិក និង​កាណាដា ​ដែល​ការ​ដាក់​ពាក្យ​ធ្វើ​ដេញ​ថ្លៃ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្សតិ៍​។

Image result for 2026 World Cup

World Cup២០២៦ នឹង​ត្រូវ​រូមបញ្ចូលដល់​ទៅ​៤៨​ក្រុម​ខណៈ​៣២​ក្រុម​នឹង​ធ្វើ​ឡើង​នៅ​រុស្សី​ឆ្នាំ​ក្រោយ​ និង​នៅ​កាតារ​ឆ្នាំ​២០២២។ ជំហាន​បន្ទាប់​បេក្ខភាព​ដែល​ដាក់​ពាក្យ​ធ្វើ​ម្ចាស់​ផ្ទះ​ World Cup 2026 នឹង​ប្រកាស​រក​បេក្ខភាព​ចុង​ក្រោយ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ។

Image result for 2026 World Cup

ម្ចាស់​ផ្ទះ​២០២៦​នឹង​ត្រូប​កាស​នៅ​ថ្ងៃ​ទី​១៣​មិថុនា​ឆ្នាំ​ក្រោយ​ប៉ុន្តែ​របៀប​ជ្រើសរើស​គឺ​ FIFA ​ដែល​ជាស្ថាប័ន​បាល់ទាត់​ធំ​បំផុត​ក្នុង​លោក ជា​អ្នក​ទទួល​បន្ទុក​ជ្រើសរើស។កាល​ពី​មុន​មាន​តែ​អាមេរិក កាណាដា​និង​មិកស៊ិក​ប៉ុណ្ណោះ​ដែល​គេ​ដឹង​ថា​មាន​ភាគរយខ្ពស់​ក្នុង​ដាក់​ពាក្យ​ធ្វើ​ម្ចាស់ផ្ទះ​ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ប្រទេស​ម៉ារ៉ុក បាន​ចូល​ខ្លួន​មក​ដេញ​ថ្លៃ​បន្ថែម​ទៀត៕