សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអូស្ត្រាលី(FFA)នឹងដាក់ច្បាប់ថ្មីសាកល្បងពិន័យកាតលឿង កាតក្រហមសម្រាប់គ្រូបង្វឹក និងមន្ត្រីរបស់ក្លឹប នេះបើតាមការប្រកាសកាលពីថ្ងៃអង្គារ៍។
លីកកំពូលអូស្ត្រាលី Hyundai A-League និង Westfield W-League នឹងក្លាយជាក្របខណ្ឌបាល់ទាត់ដំបូងក្នុងពិភពលោក ដែលទទួលយកនូវច្បាប់នេះ ពី International Football Advisory Board (IFAB) ដើម្បីធ្វើការសាកល្បង។ លោក Greg O’Rourke, ប្រធានលីគ Hyundai A-League និង Westfield W-Leagueជឿថាការសាកល្បងនេះ នឹងជួយឲ្យអ្នកគាំទ្រនឹងអ្នកមើលយល់កាន់តែច្បាស់ ពីបញ្ហាដែលមន្ត្រីរៀបចំការប្រកួតជួបប្រទះ។ “ អាជ្ញាកណ្ដាលបានដំណើរការនៃឥទ្ធិពលរបស់ខ្លួនក្នុងនិយាយជាមួយគ្រូបង្វឹកដើម្បីព្រមានពួកគេមុនពេលបណ្ដេញគាត់ឲ្យចេញពីតំបន់តិកនិកគ្រូបង្វឹកដោយសារអាកប្បកិរិយាមិនសមរម្យ”។
“ ជាពិសេស ការសាកល្បងនេះនឹងធ្វើឲ្យកាន់តែមានប្រសិទ្ធភាពចំពោះបុគ្គលដូចជាគ្រូបង្វឹកឬក៏មន្ត្រីរបស់ក្លឹបនីមួយៗឲ្យសមរម្យវិញបាន។ វាគឺជាការពិន័យដល់គ្រូបង្វឹកនិងមន្ត្រីក្លឹបលក្ខណៈផ្លូវការ”។
ការដាក់ឲ្យសាកល្បងនេះ ចាប់ផ្ដើមធ្វើពីចុងសប្ដាហ៍នេះតទៅ ក្នុងការប្រកួតសប្ដាហ៍ទី៥ក្នុងពានរង្វាន់ Hyundai A-League និងសប្ដាហ៍ទី២ក្នុង Westfield W-League ៕