Daily Mail បានរាយការណ៍ថា Spurs មានគម្រោងបន្ថែមប្រាក់តម្លៃពលកម្មប្រចាំសប្ដាហ៍ដល់ Kane ដល់ទៅ២០ម៉ឺនផោនក្នុងមួយសប្ដាហ៍ ដើម្បីរក្សាឲ្យនៅជាមួយក្លឹប។ ប៉ុន្តែកីឡាករជម្រើសជាតិអង់គ្លេស មិនទាន់យល់ព្រមនៅឡើយទេដោយចង់ឲ្យក្លឹបធ្វើរឿងនេះសិន។
Harry Kane បានអភិវឌ្ឍន៍ក្លាយជាខ្សែប្រយុទ្ធកំពូលក្នុងពិភពលោកក្នុង២ទៅ៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែអ្នកគាំទ្រTottenham នឹងភ្ញាក់ផ្អើលពេល Kane និយាយបែបនេះ។ កីឡាករវ័យ២៤ឆ្នាំត្រូវបានក្លឹបស្នើឲ្យបន្តកុងត្រាថ្មីទៀត ទោះបីជាកុងត្រានៅសល់ច្រើនឆ្នាំទៀតក៏ដោយ។
ប៉ុន្តែរូបគេមិនយល់ព្រម បើក្លឹបនៅតែមិនពង្រឹងសមត្ថភាពក្នុងការលើកពានណាមួយទេនោះ។ រូបគេបាននិយាយព្រមានដល់ថ្នាក់ដឹកនាំក្លឹបទាំងមូលគឺ ថាត្រូវតែពង្រឹងខ្លួន ដើម្បីលើកពានបើចង់រក្សារូបគេឲ្យនៅបន្ត។
“ ខ្ញុំតែងតែនិយាយហើយថា ក្លឹបត្រូវតែរក្សាការពង្រឹងសមត្ថភាព ឲ្យខ្លាំងជាងនេះ ពីព្រោះយើងចង់ឈ្នះពាន។ នេះគឺជាគោលបំណង ដើម្បីរក្សាខ្ញុំឲ្យលេងទីនេះបន្ត។ ពិតណាស់! ខ្ញុំពិតជារីករាយនៅទីនេះ”។
Spurs នឹងឈានដល់ដំណាក់កាលបន្ទាត់ក្រហមហើយ បន្ទាប់ពីលឺការនិយាយប៉ុន្មានម៉ាត់នេះ។ តើ Kane អាចចាកចេញពីSpurs ដើម្បីទៅរកកន្លែងថ្មីដូចករណីCoutinho ដែរឬទេ?