ក្រុម​ជម្រើស​ជាតិ​សាម៉ូរ៉ៃ​ជប៉ុន​ បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​២៥​នាក់ ​ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ និង​បែលហ្សិក​នៅ​ថ្ងៃ​ទី​ ១០​និង​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ខាង​មុខ។

អ្វី​ដែល​ជា​កត់​សម្គាល់​គ្រូ​បង្វឹក​លោក Vahid Halilhodzic  បាន​សម្រេច​ចិត្ត​ដក​ឈ្មោះ​កីឡាករ​ល្បី​កម្រិត​កំពូល​ៗ​របស់​ខ្លួន​គឺ Shinji Kagawa, Shinji Okazaki និង Keisuke Honda ពី​ក្នុង​បញ្ជី​របស់​ខ្លួន។ អ្វី​ដែល​កាន់​ប្លែក​ទៀត​នោះ​ខ្សែ​ប្រយុទ្ធ​  Yoshinori Muto របស់​ក្លឹប ​Mainz 05 ខ្សែ​បម្រើ​ Yuki Kobayashi របស់​ Heerenveen ក៏​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ដែរ។

Image result for Shinji Okazaki

ក្រុម​សាម៉ូរ៉ា​ជប៉ុន​បាន​កៅអី​ទៅ​លេង ​World Cup នៅ​រុស្សី​ក្នុង​ឆ្នាំ​ក្រោយ​ហើយ​ បន្ទាប់​ពី​ឈរ​កំពូល​តារាង​ពូល ​B វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​ តំបន់​អាស៊ី។ ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៥​នាក់៖

Image result for Keisuke Honda

Image result for Yoshinori Muto

  ​ខ្សែ​ប្រយុទ្ធ​  Yoshinori Muto របស់​ក្លឹប ​Mainz 05

 

Image result for Yuki Kobayashi

 ខ្សែ​បម្រើ​ Yuki Kobayashi របស់​ Heerenveen

 

អ្នក​ចាំ​ទី៖  Eiji Kawashima (Metz), Masaaki Higashiguchi (Gamba Osaka), Shusaku Nishikawa (Urawa Red Diamonds)

ខ្សែ​ការពារ៖ Yuto Nagatomo (Inter Milan), Tomoaki Makino (Urawa Red Diamonds), Maya Yoshida (Southampton), Hiroki Sakai (Marseille), Gotoku Sakai (Hamburg), Shintaro Kurumaya (Kawasaki Frontale), Gen Shoji (Kashima Antlers), Genta Miura (Gamba Osaka)

ខ្សែ​បម្រើ៖  Makoto Hasebe (Eintracht Frankfurt), Shu Kurata (Gamba Osaka), Hotaru Yamaguchi (Cerezo Osaka), Ryota Morioka (Waasland-Beveren), Kazuki Nagasawa, Wataru Endo (both Urawa Red Diamonds), Yosuke Ideguchi (Gamba Osaka)

ខ្សែ​ប្រយុទ្ធ៖  Shinzo Koroki (Urawa Red Diamonds), Takashi Inui (Eibar), Yuya Osako (Cologne), Genki Haraguchi (Hertha Berlin), Kenyu Sugimoto (Cerezo Osaka), Yuya Kubo (Gent), Takuma Asano (Stuttgart) ៕