គ្រូបង្វឹក Manchester City លោក Pep Guardiola នឹងនាំក្រុមកីឡាកររបស់លោកអង្គុយមើល ជំនួបប្រកួតតាំងពីបុរាណរវាង Manchester United និង Liverpool ហើយអនុញ្ញាតឲ្យកីឡាករទាំងអស់សម្រាកហ្វឹកហាត់មួយថ្ងៃ។
“ វាជាជំនួប Derby ដ៏ធំមួយ។ វាកើតឡើងយូរមកហើយក្នុងប្រទេសអង់គ្លេស។ United លេងទល់នឹង Liverpool គឺជាការប្រកួតមួយដ៏គួរភ្ញាក់ផ្អើល ហើយបវត្តិសាស្ត្ររបស់ក្រុមទាំងពីរល្បីខ្លាំងតាំងពីជំនាន់ទសវត្ស៨០និង៩០មកម្ល៉េះ”។
“ យើងនឹងឈប់ហ្វឹកហាត់ហើយវាជាការប្រកួតដ៏ធំហើយពួកយើងពិតជាចង់មើល។ ការប្រកួតក្នុងPremier League ជិតចប់ហើយតែមិនទាន់រកជើងឯកឃើញទេ ក្រុមជើងឯកនៅតែChelsea ដដែល។យើងត្រូវតែរកពិន្ទុឲ្យបានច្រើនតាមតែអាចធ្វើបានហើយបើស្ថានភាពមិនសូវល្អយើងត្រូវរងឱកាសផ្សេងទៀត”
យើងនឹងចាំមើល United ប្រកួតជាមួយ Liverpool ក្នុងឋានៈជាអ្នកទស្សនា ហើយខ្ញុំនឹងចាំមើលថាតើវាមានភាពខុសគ្នាខ្លាំងឬទេ។សម្រាប់ខ្ញុំវាជាការប្រកួតដ៏ធំមួយ”៕
Manchester City កំពុងមានពិន្ទុដាច់ឆ្ងាយពី Manchester United ១៦ពិន្ទុហើយលើស Liverpool ១៨ពិន្ទុដែលនេះមានន័យថាឱកាសលើកពានរបស់ក្រុមមេឃខៀវ ជិតរកឃើញសន្សឹមៗហើយ៕