ក្រោយ ​PSG យក​ឈ្នះ​ Montepellier​ កាល​ពី​ចុង​សប្ដាហ៍​មុន​ Neymar បាន​និយាយ​ទៅ​កាន់​កាសែត​ប្រេស៊ីល​ជា​ច្រើន​អំពី​ការ​គោរព​របស់​ខ្លួន​ទៅ​កាន់​ Cristiano Ronaldo ក៏​ដូច​ការ​ប្រកួត​ Champions League ជាមួយ ​Real Madrid អញ្ចឹង​ដែរ។

មួយ​ផ្នែក​ដែល ​Neymar និយាយ​ពី ​CR7 គឺ៖” ខ្ញុំ​មាន​ការ​គោរព​ដល់​ស្នាដៃ​គ្រប់​យ៉ាង​ដែល​ Ronaldo សម្រេច​បាន​។ ​ខ្ញុំ​ឃើញ​ថា​ខ្លួន​ ឯង​ចង់​ជោគជ័យ​ដូច​គាត់​អញ្ចឹង។ គាត់​ស្ថិត​ក្នុង​កម្រិត​កំពូល​ជាង​១០​ឆ្នាំ​ទៅ​ហើយ​ គឺ​ដូច​ Messi ដែរ។​ យើង​ទាំង​អស់​គ្នា​ចង់​ជោគជ័យ​ដូច​ពួក​គាត់។  Real Madrid គឺ​លើស​ពី ​Ronaldo មាន​កីឡាករ​ជា​ច្រើន​នៅ​ទី​នោះ”

និយាយ​ពី​ការ​ជួប​គ្នា​ក្នុង ​Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ តារា​បាល់​ទាត់​ប្រេស៊ីល​បាន​បន្ត​ថា​៖” រឿង​សំខាន់​សម្រាប់​ពួក​យើង​គឺ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ មិន​ថា​ខ្ញុំ​ជា​កីឡាករ​ល្អ​បំផុត​លើ​ពិភពលោក​អី​នោះ​ទេ​។ គោលបំណង​ពួក​យើង​គឺ​ឈ្នះ​ពាន League, Cup និង ​Champions League។ វា​ជា​រឿង​សំខាន់​របស់​ពួក​យើង​​ ហើយ​ពាន​បុគ្គល​នឹង​មក​តាម​ក្រោយ។ ការ​ប្រកួត​នេះ​ដូច​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​មួយ​អញ្ចឹង​ ។​ វា​គួរឲ្យ​ខ្មាស​ដែរ​ ដែល​យើង​ជួប​គ្នា​លឿន​ពេក​ក្នុង​ពាន​រង្វាន់​មួយ​នេះ”

ក្រោយ​មាន​ព័ត៌មាន​ចចាមអារ៉ាម​ទាក់ទង​នឹង​ផ្ទេរ​ទៅ​លេង​នៅ​ Real អតីត​ខ្សែ​ប្រយុទ្ធ​ Barca បាន​និយាយ​ដូច្នេះ៖ “ ខ្ញុំ​ធ្លាប់​និយាយ​រួច​ហើយ ​វា​គ្រាន់​តែ​ជា​ព័ត៌មាន​មិន​ច្បាស់​ការណ៍​ប៉ុណ្ណោះ។ ពេល​នេះ​ខ្ញុំ​កំពុង​ទ្រាំ​សិន ​​ហើយ​រីករាយ​ជាមួយ​មិត្ត​រួម​ក្រុម​ រីករាយ​ជា​មួយ​ទម្រង់​លេង​របស់​ខ្ញុំ​ និង​គ្រាប់​បាល់​ដែល​ខ្ញុំ​រក​បាន។ ខ្ញុំ​មក​ទី​នេះ​ដើម្បី​ បង្កើត​ប្រវត្តិសាស្ត្រ​ស្វែង​រក​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង​ វា​តែងតែ​ជា​ព័ត៌មាន​ចចាមអារ៉ាម”