Jose Mourinho នឹងឈ្នះពាន Premier League ជាមួយ Manchester United ប្រសិនបើបិសាចក្រហម អាចកែប្រែដល់ទៅ៩០ភាគរយនៃលទ្ធផលស្មើក្នុងផ្ទះរដូវកាលមុនលទ្ធផលឈ្នះនៅរដូវកាលក្រោយ នេះបើតាមសម្ដីរបស់លោក Phil Neville។
កាលពីរដូវកាលមុន បិសាចក្រហមទទួលបានលទ្ធលឈ្នះក្នុងផ្ទះខ្លួនឯង (Old Trafford)តែ៨ប្រកួតប៉ុណ្ណោះ ហើយឈរលេខ៦ក្នុងតារាង Premier League ជាមួយនឹងលទ្ធផលស្មើ១០ប្រកួត។ បែបហ្នឹងក្ដី! Jose Mourinho បានឈ្នះ EPL Cup និង Europa League ហើយ Neville ដែលធ្លាប់លេងនៅ Man Utd កាលនៅក្មេងពេញកម្លាំងមុនប្ដូរ Everton ឆ្នាំ២០០៥ បាននិយាយថាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ នឹងនាំក្លឹបឆ្ពោះទៅរកភាពជោគជ័យដូចមុនវិញ។
“ បើយើងក្រឡេកមើលទៅលើលទ្ធផលស្មើក្នុងផ្ទះ កាលពីរដូវកាលមុននៅ Old Trafford ហើយកែប្រែជាលទ្ធផលឈ្នះក្នុងរដូវកាលក្រោយឲ្យបាន៩០% United នឹងអាចប្រជែងពាន Premier League បាន។ ប្រសិនបើពួកគេអាចបាននៅឆ្នាំនេះ, ខ្ញុំគិតថា ពាននឹងត្រឡប់មក Manchester United វិញ” គាត់និយាយក្នុង MUTV។”
លោកបានបន្តថា៖ “ United កំពុងដើផ្លូវត្រូវហើយមានទំនុកចិត្ត ជាមួយគ្រូបង្វឹកនិងក្រុមកីឡាកររបស់គាត់ ដោយបានឈ្នះ EPL Cup និងEuropa League ដែលនេះជាផ្លូវឆ្ពោះទៅរក Champions League និង Premier League នៅឆ្នាំក្រោយ។ អ្វីៗកាន់តែពិបាកប្រកួតប្រជែងក្រោយក្លឹបទាំងអស់ចំណាយលុយច្រើនទិញកីឡាករពង្រឹងក្លឹប។”
“Man Utd ត្រូវតែពង្រឹងឲ្យបានល្អដោយសាររដូវកាលមុន មិនបានជាប់លំដាប់ Top 4 ផងនោះ។ ខ្ញុំតែងមើលកាសែត ហើយមានកីឡាករជាច្រើនជាប់ទាក់ទងជាមួយ Man Utd ប៉ុន្តែខ្ញុំជឿជាក់ថា Jose នឹងនាំយកភាពជោគជ័យ ដូចអ្វីដែលគាត់បានធ្វើនៅរដូវកាលមុន ពិសេសពាន Premier League”៕