ក្រុម​ជម្រើស​ជាតិ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ ​នឹង​ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​ជម្រើស​ជាតិ​ឈីលី​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ FIFA Confederation Cup ក្រោយ​ពេល​យក​ឈ្នះ​ក្រុម​មិកស៊ិក​៤​ទល់​១​កាល​ពី​យប់​មិញ​នេះ។

វគ្គ​ទី​មួយ​លេង​បាន​៨​នាទី​អាល្លឺម៉ង់​រក​បាន​២​គ្រាប់​ទៅ​ហើយ​ដោយ​ ខ្សែ​បម្រើ​ Leon Goretzka ទាត់​បញ្ចូល​ទី​២​គ្រាប់​នាទី​៦​និង​៩​ហើយ​លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​វគ្គ​។ ចូល​វគ្គ​ទី​២​ ខ្សែ​ប្រយុទ្ធ​ Timo Werner បន្ថែម​មួយ​គ្រាប់​ទៀត​ប៉ុន្តែ​ចូល​ដល់​នាទី​៨៩​ Marco Fabian រក​គ្រាប់​បាល់​ឲ្យ​មិកស៊ិក​បាន​មួយ​គ្រាប់​វិញ​។ មិន​ទាន់​ឆ្អែត​ទេ ​ខ្សែ​បម្រើ​ប្ដូរ​ចូល​ Amin Younes បន្ថែម​គ្រាប់​ទី​៤​ឲ្យ​អាល្លឺម៉ង់​នៅ​នាទី​៩០​​ឲ្យ​ឈ្នះ​ក្នុង​លទ្ធផល​៤-១​នេះ​តែ​ម្ដង។

វីដេអូ​ហាយឡាយ​ខាង​ក្រោម៖

[youtube id=”5v25h2-tiUQ”]