ក្រុមជម្រើសជាតិបេរ៉ូស្វែងរកបាន៣ពិន្ទុដោយបញ្ចប់ក្តីសម្រៃរបស់អូស្រ្តាលីនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ក្នុងពូល C ក្រោយពីយកឈ្នះ២ទល់នឹង០នៅក្នុងការប្រកួតចុងក្រោយកាលពីយប់មិញ។

ការប្រកួតរវាង អូស្រ្តាលី និង ប៉េរូ វិញម្តង ក្រុមមកពីទ្វីបអាមេរិកឡាទីនមានឱកាសរកគ្រាប់បាល់នាំមុខមុនដោយខ្សែបម្រើ Andre Carrillo នៅនាទីទី១៨ ហើយប្រធានក្រុម Jose Paolo Guerrero បន្ថែមបាន១គ្រាប់ទៀតនៅវគ្គទី២នានាទីទី៥០ ជួយឲ្យប៉េរូរកបាន៣ពិន្ទុដំបូងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។

ដូច្នេះនៅក្នុងពូល C បារាំងនៅលេខ១មាន៧ពិន្ទុ ខណៈដាណាម៉ាកនៅលេខ២មាន៥ពិន្ទុ ដោយឡែកប៉េរូមាន៣ពិន្ទុនៅលេខ៣ ហើយអូស្រ្តាលីនៅបាតតារាងមាន១ពិន្ទុ។

ទស្សនាវីដេអូ៖