ប្រធាន​ក្លឹប​ Real Madrid លោក Florentino Perez បាន​ទទូច​ថា​ក្លឹប​គ្មាន​គោល​បំណង​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​ Tottenham កីឡាករ Harry Kane ដែល​មាន​តម្លៃ​ខ្លួន​ដល់​ទៅ​២៥០​លាន​អឺរ៉ូ​នោះ​ទេ។

Harry Kane Golden Boot 21052017

កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​កំពុង​តែ​ឡើង​ជើង​ខ្លាំង​ ទាំង​នៅ​ក្នុង​ក្លឹប​និង​ជម្រើស​ជាតិ​ដោយ​បង្ហាញ​ខ្លួន​៤០​ប្រកួត​រក​គ្រាប់​បាល់​បាន​៤០​គ្រាប់។ សមត្ថភាព​រក​គ្រាប់​បាល់​បែប​នេះ​ ធ្វើ​ឲ្យ​រូប​គេ​ជាប់​ទាក់ទង​ប្ដូរ​ទៅ ​Real Madrid ខណៈ​របាយការណ៍​មក​ពី​អេស្ប៉ាញ​​បញ្ជាក់​ថា​ Perez បាន​និយាយ​ទាក់ទង​រឿង​ទិញ​ដូរ​កីឡាករ​អំឡុង​ជួប​គ្នា​ដោយ​លទ្ធផល​ស្មើ​១-១ Champions League។

Related image

ផ្ទុយ​ទៅ​វិញ​! ប្រធាន​ក្លឹប​ម្នាក់​នេះ​ បាន​និយាយ​បដិសេធ​ព័ត៌មាន​ថា​ លោក​គ្មាន​បំណង​ទិញ​​ Harry Kane ក្នុង​តម្លៃ​ខ្ពស់​បំបែក​កំណត់​ត្រា​ពិភពលោក​បែប​នេះ​ទេ។

“ការ​ចុះ​កុង​ត្រា​យក​ Harry Kane មិន​អាច​រំលង​ក្បាល​ខ្ញុំ​បាន​ទេ​។ គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ​ហើយ​លើស​ពី​នេះ ​គាត់​នៅ​ក្មេង ​”​Perez និយាយ​ក្នុង ​Cadena COPE។

“​គាត់​នៅ​មាន​ពេលវេលា​ជា​ច្រើន​ឆ្នាំ ​ដើម្បី​ពង្រឹង​សមត្ថភាព​ ប៉ុន្តែ​យើង​សរសើរ​ដល់​ Karim Benzema និង​កីឡាករ​ដៃ​ទៀត​ក្នុង​ក្រុម​។ ​ខ្ញុំ​មិន​បាន​និយាយ​ជាមួយ​ប្រធាន​ក្រុម ​Tottenham ពី​តម្លៃ​នេះ​ទេ ​ពី​ព្រោះ​តែ​បើ​ខ្ញុំ​សួរ​ គាត់​នឹង​និយាយ​ថា​តម្លៃ​ខ្លួន​២៥០​លាន​អឺរ៉ូ”។

Spurs នឹង​ទទួល ​Real Madrid នៅ​កីឡដ្ឋាន​ Wembley សប្ដាហ៍​ក្រោយ​បន្ទាប់​ពី​ការ​ប្រកួត​ក្នុង ​Carabao Cup ជាមួយ​ West Ham និង​ជំនួប​ជាមួយ​ Manchester United ក្នុង​Premier League៕