កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​លើ​ភព​ផែន​ដី​សម្រាប់​ឆ្នាំ​២០១៧ ​បន្ទាប់​ពី​ទទួល​បាន​៩៤៦​ពិន្ទុ​ពី​ការ​បោះឆ្នោត​របស់​ក្រុម​អ្នក​កាសែត​អន្តរជាតិ​ ដែល​បាន​ជ្រើសរើស​គាត់​ជា​ម្ចាស់​ជ័យ​លាភី។

ពិន្ទុ​នេះ​គឺ​មាន​ន័យ​ថា​ Ronaldo ទទួល​បាន​លើស ​Messi ជា​ច្រើ​ដែល​បាន​ត្រឹម​ពិន្ទុ​៦៧០​ ទោះ​បី​ជា​កីឡាករ​អាហ្សង់ទីន​បាន​បង្ហាញ​តម្រង់​លេង​ល្អ​ជាង ​Ronaldoនៅ​ឆ្នាំ​២០១៧​នេះ​ក៏​ដោយ។ តារា​បាល់​ទាត់​របស់ ​PSG កីឡាករ ​Neymar ដែល​ទទួល​បាន​លេខ​៣​បាន​ពិន្ទុ​៣៦១​ដែល​នេះ​មាន​ន័យ​ថា​ពិន្ទុ​ Messi បូក​បញ្ចូល​គ្នា​ជាមួយ​ Neymar គឺ​ប្រហាក់​ប្រហែល​ពិន្ទុ​របស់​ Ronaldo ម្នាក់​ឯង។

ទោះ​បី​ចូល​វ័យ​៣២​ឆ្នាំ​ទៅ​ហើយ​ក្ដី​!​ Ronaldo ហាក់​មិន​បាន​បង្ហាញ​ការ​ធ្លាក់​ចុះ​ទម្រង់​លេង ​ឬ​ធ្លាក់​ប្រជា​ប្រិយ​ភាព​ជា​កីឡាករ​ល្អ​ក្នុង​ពិភពលោក​នោះ​ឡើយ៕