Cristiano Ronaldo ​នឹង​មិន​ចូលរួម​លេង​ក្នុង​ពាន ​International Champions Cup នោះ​ទេ ​ប៉ុន្តែ​អ្នក​គាំទ្រ​បាល់ទាត់​នៅ​សហរដ្ឋអាមេរិក​នឹង​ឃើញ​ ខ្សែ​ប្រយុទ្ធ​ទាំង​បី​របស់​ Barcelona ​គឺ​ Lionel Messi, Luis Suarez និង Neymar។

Real Madrid កោះហៅ​ឈ្មោះ​​កីឡាករ​២៦​នាក់​សម្រាប់​ចូល​រួម​ព្រឹត្តិការណ៍​នៅ​អាមេរិក​កាល​ពី​ម្សិលមិញ ​ហើយ​ម្ចាស់​ជ័យ​លាភី​ Ballon d’Or បួន​សម័យ​កាល​Cristiano Ronaldo គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ឲ្យ​សម្រាក។ កីឡាករ​វ័យ​៣២​ឆ្នាំ​មាន​វត្តមាន​ក្នុង​  Confederations Cup  ក្នុង​ប្រទេស​រុស្សី​កាល​ពី​ខែ​មុន​ ប៉ុន្តែ​រូប​គេ​បាន​ចាក​ចេញ​មុន​ពេល​ព័រទុយហ្គាល់​ បាន​លេខ​៣​ដោយ​សារ​ទៅ​មើល​កូន​ភ្លោះ​ទើប​នឹង​កើត​។​ ដោយ​សារ​ចំណាយ​ពេល​ជួយ​ក្លឹប​ឈ្នះ​ពាន ​La liga និង​Champions League ​ផង​នោះ​ទើប​ក្លឹប​អនុញ្ញាត​ឲ្យ​សម្រាក​តែ​ម្ដង​ទៅ។

ក្រុម​ស្ដេច​ស​របស់​លោក Zidane នឹង​ត្រូវ​ជួប​ក្រុម​បិសាច​ក្រហម​​របស់​លោក​ Jose Mourinho ក្នុង​ពាន ​ICC នៅ​ថ្ងៃ​ទី​២៣​កក្កដា​​ដោយ​មាន​កីឡាករ​ជម្រើស​ដំបូង​ខ្លាំង​មាន​វត្តមាន​ដូច​ជា៖​ Gareth Bale, Karim Benzema, Toni Kroos, Luka Modric, Isco, Marcelo និង​កីឡាករ​ទើប​កុង​ត្រា​ថ្មី​  Theo Hernandez។

ខណៈ​ពេល ​Ronaldo អត់​ចូល​រួម ​​Barcelona ដែល​នឹង​ត្រូវ​ជួប​គ្នា​ក្នុង​ពាន ​ICC នេះ​ដែរ​នាំ​យក​តារា​ទាំង​បី ​​Lionel Messi, Luis Suarez និង Neymar​ ទៅ​ជាមួយ​ផង។ ​Messi ទើប​តែ​ស៊ីញេ​កុង​ត្រា​បន្ថែម​ជាមួយ​ BARCA ខណៈ​ក្លឹប​មួយ​នឹង​ក៏​នឹង​ទើប​តែងតាំង​គ្រូ​បង្វឹក​ថ្មី​ Ernesto Valverde ជា​គ្រូ​បង្វឹក​ថ្មី​ផង​ដែរ។ កីឡាករ​សំខាន់​ៗ​ដូច​ជា៖ Javier Mascherano, Andres Iniesta, Gerard Pique, Ivan Rakitic និង Arda Turan​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​នេះ​ ដោយ​ឡែក​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ Marc-Andre ter Stegen  ទុក​ឲ្យ​សម្រាក​ក្រោយ​ជួយ​ជម្រើស​ជាតិ​លើក​ពាន​  Confederations Cup ។ Barca នឹង​ត្រូវ​ជួប​ក្រុម​ជើង​ឯក​រង ​Champions League ២០១៦/២០១៧​នៅ​ទី​ក្រុង​ New Jersey ក្នុង​ថ្ងៃ​ទី​២២​កក្កដា៕