ក្លឹប​បិសាច​ក្រហម​ Man Utd ​បាន​បង្ហាញ​កំពូល​ខ្សែ​ប្រយុទ្ធ​៤​រូប​ដែល​ជា​គោល​ដៅ​ចម្បង​បំផុត​ដោយ​ក្នុង​នោះ ខ្សែ​ប្រយុទ្ធ​ Real Madrid ២​រូប​ ខ្សែ​ប្រយុទ្ធ Bayern Munich មួយ​រូប ​និង Barcelona មួយ​រូប។

តាម​ប្រភព​ Manchester Evening News, Ronaldo គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ដ៏​សំខាន់ ហើយ​លោក Ed Woodward ហ៊ាន​ដល់​ថ្នាក់​ទម្លាក់​លុយ​ពី​ធនាគា​នៅ​ New York មក​ទិញ​ទៀត​ផង។ Ronaldo ជា​កីឡាករ​ចម្បង​បំផុត​របស់​ Red Devils ខណៈ​មិត្ត​រួម​ក្រុម​ Gareth Bale, ខ្សែ​ប្រយុទ្ធ​ Barcelona កីឡាករ ​Neymar និង ​Thomas Muller របស់ ​Bayern Munich ជា​គោលដៅ​កំពូល​ក្នុង​តំបន់​ប្រយុទ្ធ។

តាម​ពិត​ទៅ​! នេះ​ហាក់​ដូច​ជា​ការ​សុបិន្ត​ទាំង​ថ្ងៃ​របស់​បិសាច​ក្រហម ​ដែល​ចង់​បាន​កីឡាករ​ទាំងបួន​រូបន​នេះ​មក​លេង​នៅ​​Old Trafford ប៉ុន្តែ​ការ​ស្ដារ​មុខ​មាត់​លើ​ឆាក​អន្តរជាតិ​ឡើង​វិញ  ពិសេស​​ ​Champions League ជួយ​ក្លឹប​ដណ្ដើម​ពាន​ Premier League ហើយ​អ្វី​ដែល​ពួក​គេ​ទទួល​បាន​គឺ​ភាព​ល្បី​ល្បាញ​ក្នុង​ការ​លក់​អាវ​ចំណេញ​កប់​ក្ដោង ទើប​ពួក​គេ​ហ៊ាន​ចំណាយ​មិន​ខ្លាច​អស់​លុយ៕

ប្រភព៖ Metro