មានព័ត៌មានចរចាអារ៉ាមជាហូរហែរចុះផ្សាយ ពីការចាកចេញរបស់ខ្សែបម្រើប្រយុទ្ធ James Rodriguez ប៉ុន្តែពេលនេះផ្លូវការគឺកីឡាករកូឡុំប៊ីផ្ទេរទៅលេងនៅ Bayern Munich ទៅហើយ។
ក្លឹបរបស់អាល្លឺម៉ង់បានយកប្រធានក្រុមកូឡុំប៊ីរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែង២រដូវកាលជាមួយនឹងជម្រើសទិញដាច់តែម្ដងក្នុងរយៈកាលបញ្ជប់សុពលភាពខ្ចី។ តម្លៃខ្លួនរបស់ James ក្នុងឆ្នាំ២០១៩នឹងមាន៦០លានអឺរ៉ូហើយកីឡាករនឹងទទួលបាន៦លានអឺរ៉ូក្នុងប្រាក់ខែមួយរដូវកាល។
តាមពិតទៅកិច្ចព្រមព្រៀងស្ទើរតែជិតរួចរាល់កាលពី២ថ្ងៃមុន ប៉ុន្តែនៅថ្ងៃអង្គារ៍ត្រូវបានប្រកាសជាផ្លូវការតែម្ដង៕