Manchester United ជិតបានសម្រេចមែនទែនហើយ ក្នុងការយល់ព្រមចំណាយលុយ១៤៥លានផោននាំយក តារារបស់ Real Madrid ខណៈ Jose Mourinho ឈានមួយជំហ៊ានក្នុងការពង្រឹងក្រុមឡើងវិញឲ្យបានឆាប់នៅរដូវកាល ជិតឈានមកដល់ហើយនោះ។
បិសាចក្រហមទិញបាន Victor Lindelof ពី Benfica ក្នុងកុងត្រារយៈពេលយូរ ខណៈពេលអតីតខ្សែបម្រើសំណព្វចិត្តរបស់គាត់កាលដឹកនាំ Chelsea កីឡាករ Nemanja Martic ជិតរួចរាល់ក្នុងបំពេញបែបបទមក Man Utd។ Mourinho ត្រៀមខ្លួនរួចរាល់ហើយក្នុងការស្វាគមន៍ Morata និង James មក Old Trafford តែអ្វីដែលជាបញ្ហាប្រឈមគឺការកិកកុករបស់ Real Madrid ចង់បានតម្លៃខ្ពស់ជាងនេះ។
កីឡាករទាំងពីរដែលជាគោលដៅរបស់ Man Utd ជួបប្រទះការលំបាកក្នុងការដណ្ដើមកៅអីជម្រើសដំបូងនៅ Santiago Bernabeu ក្រោមការដឹកនាំរបស់ Zidane កាលពីរដូវកាលមុន ហើយរដូវកាលនេះពួកគេកំពុងស្វែងរកក្លឹបថ្មីបង្ហាញខ្លួនក្នុងជម្រើសដំបូង។ បែបណាក្ដី បិសាចក្រហមបានយល់ព្រមចំណាយលុយក្នុងគម្រោងសឹងជាងពាក់កណ្ដលគម្រោងគឺដល់១៤៥លានផោនទិញយកទាំងពីរនាក់តែម្ដង។
Real Madrid ចង់បានតម្លៃខ្លួន Morata ៨០លានផោន ខណៈកាលពីប៉ុន្មានសប្ដាហ៍មុន មានគេរាយការណ៍ថាត្រឹម៦០លានផោនទេ ហើយបិសាចក្រហមនៅតែយល់ព្រម។ ចំណែក James, ដែលបានមកលេងនៅ Real Madrid កាលពីឆ្នាំ២០១៤ បន្ទាប់ពីបថ្ហាញថ្វីជើងបានល្អនៅ World Cupហើយរូបគេមានតម្លៃ៧៣លានផោនកាលនោះ។
ក្លឹបជាច្រើនចង់បានកីឡាករវ័យ២៥ឆ្នាំ រូបនេះ តែមិនហ៊ានដេញថ្លៃ មានតែបិសាចក្រហមមួយគត់ដែលនាំមុខគេ ដោយហ៊ានឲ្យ៦០លានផោន។ តម្លៃនេះថោកជាងកាល Real ទិញពី Monaco ដែលធ្វើឲ្យ Perez មិននសប្បាយចិត្ត និងស្ទាក់ស្ទើរក្នុងលក់។
ប្រសិនបើបិសាចក្រហមទិញបានអ្នកទាំងពីរនេះបានសម្រេចមែននោះ ការបង្ហាញខ្លួននៅ Champions League របស់ Man Utd នឹងកាន់តែចាប់អារម្មណ៍ ហើយក្លឹបអង់គ្លេសមួយនេះនឹងធ្វើព្យុះភ្លៀងខ្លាំងឡើងវិញដូចកាលពីប៉ុន្មានឆ្នានមុន៕
ប្រភព៖ freebets