យោងតាមការបញ្ជាក់របស់សារព័ត៌មាននៅអង់គ្លេសបានចេញផ្សាយថា វីរបុរស Chelsea លោក Frank Lampard ជិតក្លាយជាអ្នកចាត់ការជាលើកដំបូងហើយ ត្បិតការចរចាជាមួយក្លិប Derby ដំណើរការយ៉ាងរលូន។
អតីតខ្សែបម្រើឆ្នើមអង់គ្លេសវ័យ៣៩ឆ្នាំចង់បានអតីតមិត្តរួមក្លិបតោខៀវ Jody Morris ដែលជាគ្រូយុវជននៅ Stamford Bridge បច្ចុប្បន្ន មកធ្វើជាជំនួយការ។
Derby សង្ឃឹមមុតមាំថានឹងបង្ហើយការចរចាជាមួយ Lampard ក្នុងសប្ដាហ៍នេះ ខណៈអតីតយុវជន West Ham United ខាងលើ នៅមានបញ្ហាកិច្ចសន្យាដោយសារលោកបានស៊ីញេរួចទៅហើយដើម្បីធ្វើជាអ្នកវិភាគ World Cup 2018 សម្រាប់ BBC៕