ក្លឹប Bayern Munich បានបញ្ជាក់ថា James Rodriguez នឹងប្រឈមមុខនៅក្ដៅទីលានរាប់សប្ដាហ៍ដោយសាររបួសភ្លៅ។
កីឡាករសញ្ជាតិកូឡុំប៊ី ត្រូវបានប្ដូរចេញក្នុងវគ្គទីក្នុងពាន Audi Cup នៃការប្រកួតជាមួយ Liverpool ដោយចាញ់៣ទល់០ ហើយរូបគេបានគ្រូពេទ្យពិនិត្យមើលរបួសភ្លាមៗផងដែរ។ ក្រោយពិនិត្យរួចម្ចាស់ជើងឯក Bundesliga បានប្រកាសថាកីឡាកររងរបួសភ្លៅដោយខូចសាច់ដុំ ហើយត្រូវនៅក្រៅទីលានរយៈពេលយូរបន្តិច។
តាមការប្រកាសរបស់ក្លឹបគឺនិយាយបែបនេះ៖” Bayern នឹងត្រូវលេងដោយគ្មានកីឡាករទើបចុះកុងត្រា James Rodriguez នៅប៉ុន្មានសប្ដាហ៍ខាងមុខ។ តាមការពិនិត្យលម្អិតរបស់គ្រូពេទ្យប្រចាំក្លឹបគឺថា កីឡាករជម្រើសជាតិកូឡុំប៊ី បានរងរបួសត្រង់ភ្លៅស្ដាំក្នុងការប្រកួតដែលក្លឹបចាញ់៣ទល់០ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Audi Cup ”។
ក្រៅពីនេះក្លឹបក៏ត្រូវបានបង់ខ្សែបម្រើ Thiago ដោយសាររបួសក្រលៀនហើយរូបគេនឹងមិនបានលេងក្នុងពាន DFL_Super Cup ជាមួយ Borussia Dortmund នៅថ្ងៃសៅរ៍ខាងមុខនេះ ចំណែកAlaba ក៏របួសដែរតែតិចតួចប៉ុណ្ណោះ៕