ក្លឹបយក្សអេស្ប៉ាញ Atletico Madrid បានទាក់ទងជាមួយខ្សែបម្រើរបស់ Arsenal កីឡាករ Mesut Ozil ពីការផ្ទេរទៅលេងនៅអេស្ប៉ាញវិញនេះបើតាមប្រភព The Sun។
កីឡាករជម្រើសជាតិអាល្លឺម៉ង់ នឹងផុតកំណត់កុងត្រាពេលចប់រដូវកាលនេះ ខណៈស្ថានភាពបែបនេះអាចឲ្យ Ozil ចេញដោយ Free Free! ឬក៏ចុះកុងត្រាមុនកំណត់ (Pre-Contract )ជាមួយក្លឹបថ្មីក្នុងខែមករា។ Atletico Madrid មានបំណងឲ្យប្រាក់ឈ្នួលទៅអតីតកីឡាករពាក់អាវលេខ១០របស់ Real Madrid ក្នុងតម្លៃ២០០០០០ផោនក្នុងមួយអាទិត្យ។ រួមជាមួយនឹងតម្លៃខ្លួនផងនោះ រូបគេនឹងបានលុយសរុប៣៣០០០០ផោនក្នុងមួយអាទិត្យ ប្រសិនបើរូបគេចេញពី Arsenal មែន។
ប្រភពមួយទៀត, Ozil អាចនឹងទៅលេងនៅ Real Madrid វិញជារៀងរហូតតែម្ដង បន្ទាប់ពីកីឡាកររូបនេះ ធ្លាប់ជួយក្លឹបមានកីឡដ្ឋាន Santiago Bernabeu ជោគជ័យកាលពីឆ្នាំ ២០១០ដល់២០១៣៕