Barcelona មិនដែលចាញ់១៤ប្រកួតជាប់គ្នាក្នុង La liga ពេលលេងទល់នឹង Atletico Madrid ហើយការជួបគ្នានៅចុងសប្ដាហ៍នេះ Simeone សង្ឃឹមថានឹងបញ្ចប់កំណត់ត្រា ខណៈលោកថា Real Madrid ជាក្រុមខ្លាំងជាង Barca។
គ្រូបង្គោលរបស់ AT. Madrid លោក Diego Simeone បានដឹងថាជំនួបជាមួយ Barcelona នៅថ្ងៃសៅរ៍នេះ នឹងក្លាយជាការប្រកួតដ៏តឹងតែងមួយ តែបែបណាក្ដី លោកជឿថា ក្រុមគូប្រជែងមួយទៀតគឺ Real ខ្លាំងជាង Barca។
ក្រុមមានមូលដ្ឋាននៅទឹកដី Catalan វ៉ាដាច់ពិន្ទុដាច់ ATM ៥ពិន្ទុដាច់ ត្រឹម៧ប្រកួតកន្លងមក ខណៈ Real នៅលេខ៥ចាញ់AT. Madrid ត្រឹមមួយពិន្ទុនៅលេខ៤។ ប៉ុន្តែគ្រូបង្វឹកសញ្ចាតិអាហ្សង់ទីនថា Barca បាត់ Neymar ហើយ Real Madrid នៅតែជាក្រុមល្អបំផុតក្នុងលោកដដែល។
“ Barcelona គឺជាក្លឹបមួយដែលល្អជាងគេបំផុតក្នុងពិភពលោក ប៉ុន្តែ Real Madrid ខ្លាំងជាង បើនិយាយក្នុងពេលបច្ចុប្បន្ន។ Barca កំពុងបង្កើតទម្រង់លេងថ្មីដោយខ្លួនឯង បន្ទាប់ពីបាត់បង់ Neymarតែពួកគេនឹងមិនបញ្ឈប់គំនិតចង់ឈ្នះនោះទេ ពួកគេមានកោសិកាចង់ឈ្នះ ហើយមិនចេះអស់កម្លាំងសោះឡើយ ” Simeone និយាយក្នុងសន្និសិទកាសែតមុនការប្រកួត។
“ ពួកយើងមិនដែលឈ្នះពួកគេទេនៅក្នុងលីគ។ តែយើងបានឈ្នះពាននៅឆ្នាំ២០១៣-១៤ហើយ យើងក៏ធ្លាប់ឈ្នះពួកគេ២ដងក្នុង Champions League ដែរ។ ពួកគេតែងតែរកគ្រាប់បាល់បានច្រើនជាងពួកយើង ពួកគេឈ្នះយើងមិនមែនជារឿងចៃដន្យ ហើយពួកគេពិតជាល្អ យើងធ្លាប់ល្អនៅ Champions League យើងនឹងអាចបញ្ឈប់ពួកគេក្នុងលីកបាន”។
“បើនិយាយពី Real ទោះបីជាយើងធ្លាប់ផ្ដល់ការខកចិត្តដល់ពួកគេក្នុង La liga តែយើងមិនដែលឈ្នះពួកគេ ក្នុងChampions Leagueទេ ដូចនេះហើយ គឺ Real Madrid ល្អជាង Barcelona”៕