បន្ទាប់ពីបានក្លាយជាកីឡាករពេញសិទ្ធរបស់ Manchester City ក្នុងមានជាកីឡាករលេងក្នុងតំបន់ការពារថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបផងនោះ Aymeric Laporte រីករាយនឹងចាប់ផ្ដើមធ្វើការក្រោមការដឹកនាំរបស់លោក Pep Guardiola។
អំឡុងសន្និសីទចុះកុងត្រាជាមួយក្លឹបនៅអង់គ្លេសមួយនេះ Laporte ជឿថា Manchester City គឺជាក្លឹបមួយក្នុងចំណោមក្លឹបល្អៗបំផុតនៅអឹរ៉ុប។ កីឡាកររូបនេះជាគោលដៅរបស់ Pep ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីកាន់តួនាទីគ្រូបង្គោលកាលពីឆ្នាំ២០១៦ប៉ុ ន្តែខ្សែការពារម្នាក់នេះត្រូវបានគេរំពឹងថានៅលេងឲ្យ At. Bilbao សិន ក្រោយទើបជាពីរបួសលែងជើង។
ប៉ុន្តែយ៉ាងណាលោក Pep បានទទួលកីឡាករក្នុងគោលដៅរបស់ហើយ ខណៈ Man City ចំណាយលុយ៦៥លានអឺរ៉ូផ្ដាច់កុងត្រារបស់កីឡាករវ័យ២៣ឆ្នាំហើយសុពលភាពផុតកំណត់ដល់ឆ្នាំ ២០២៣។ អំឡុងចុះកុងត្រាអតីតកីឡាករលេងក្នុងឈុតU23បារាំងរូបនេះបានបង្ហាញមូលហេតុមកចូលរួមជាមួយManchester City។
“ ខ្ញុំរីករាយនៅទីនេះ ហើយ City គឺជាក្លឹបដែលមានគោលដៅច្រើន ហើយពួកគេជាក្លឹបល្អបំផុតមួយនៅអឺរ៉ុប។ ខ្ញុំចង់ធ្វើការជាមួយ Pep Guardiola យូរមកហើយ ហើយពេលនេះខ្ញុំនឹងជួយក្លឹបសម្រេចស្នាដៃ”។
“វាមានន័យធំធេងណាស់ ដែលក្លឹបមានបង្ហាញការចាប់អារម្មណ៍ខ្ញុំ ហើយខ្ញុំពិតជាភ្ញាក់ផ្អើលនិងរងចាំចូលលេង”។
Laporte មិនទាន់បានបង្ហាញខ្លួនឲ្យជម្រើសជាតិបារាំងនៅឡើយទេ ខណៈដែលកីឡាកររូបនេះ ធ្លាប់បានដោះហៅឲ្យចូលលេងក្នុងជម្រើសជាតិឈុតធំដោយលោក Didier Deschamps កាលពីឆ្នាំមុន៕