អតីត​វីរបុរស​​ Arsenal លោក  David Seaman បាន​និយាយ​ខ្លះៗ​ទាក់ទង​ទៅ​នឹង​លោក​ Arsene Wenger ដែល​កំពុង​ដឹកនាំ​អតីត​ក្លឹប​របស់​ខ្លួន​នា​កីឡដ្ឋាន​  Emirates Stadium ហើយ​អ្វី​ដែល​អតីត​អ្នក​ចាំ​ទី​រូប​នេះ ​សង្កត់​ធ្ងន់​នោះ​គឺ​ ចង់​គ្រូ​បង្វឹក​សញ្ជាត​បារាំង​ចម្លង​តិកនិក​ និង​យុទ្ធសាស្ត្រ​ដឹកនាំ​តាម​ Jose Mourinho។

មន្ទិល​សង្ស័យ​នៃ​អនាគត​របស់​ លោក Wenger ត្រូវ​បាន​បញ្ចប់ ​ក្រោយ​ពេល​គ្រូ​បង្វឹក​រូប​នេះ ​បន្ត​កុង​ត្រា​ដឹកនាំ​២​ឆ្នាំ​បន្ថែម​ទៀត​នៅ ​Arsenal។ ការ​បន្ត​កុង​ត្រា​នេះ​គឺ​ជា​ការ​ងារ​ដែល​លោក​នឹង​ត្រូវ​ជួប​ប្រទះ​ភាព​តានតឹង​មួយ​ចំនួន ​​ដោយ​សារ​ក្លឹប​គូរ​ប្រជែង​មាន​ការ​កែ​ប្រែ​យុទ្ធសាស្ត្រ​។

ក្នុង​ករណី​នេះ ​អតីត​អ្នក​ចាំ​ទី ​Arsenal បាន​និយាយ​​ថា​បើ ​Wenger ចង់​ឈ្នះ​ពាន​ និង​ជោគជ័យ​ត្រូវ​យក​តម្រាប់​តាម​លោក ​Jose Mourinho។  ” Mourinho បាន​មក​ដឹកនាំ​ Man Utd ហើយ​​ពួក​គេ​ឈ្នះ​ពាន​បី​កាល​ពី​រដូវ​កាល​មុន។ ពួក​គេ​មិន​លេង​បាល់​ស្ថិត​ក្នុង​ភាព​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ​​ប៉ុន្តែ​វា​ក៏​មិន​មាន​ភាព​អវិជ្ជមាន​ក្នុង​បាល់ទាត់​ប៉ុន្មាន​ដែរ។ ពេល​ដែល​ខ្ញុំ​ចូល​មក​លេង​នៅ ​Arsenal ពួក​យើង​លេង​បាល់​មិន​សូវ​គួរ​ឲ្យ​ទាក់ទាញ​ប៉ុន្មាន​ទេ ​​ប៉ុន្តែ​វា​មាន​ភាព​ខ្លាំង​ហើយ​ឈ្នះ​ពាន​ជា​ច្រើន។

ខណៈ​ពេល​ដែល​ Wenger ដឹកនាំ​ក្រុម​មិន​បាន​លេង ​Champions League ក្នុង​រដូវ​កាល​នេះ​អតីត​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អង់គ្លេស​បាន​និយាយ​ថា​ Wenger គួរ​មាន​ការ​ផ្លាស់ប្ដូរ​របៀប​ដឹកនាំ​ខ្លះ​ៗហើយ។

សម្រាប់​ខ្ញុំ​ការ​រក្សា​ Wenger ២​ឆ្នាំ​បន្ត​ទៀត​ជា​ជម្រើស​ត្រឹម​ត្រូវ​តែ​  Wenger ខ្លួន​គាត់​គួរ​តែ​ផ្លាស់ប្ដូរ​របៀប​ដឹកនាំ​ខ្លះ​បើ​ចង់​ជោគជ័យ​ម្ដង​ទៀត។ Mourinho ដឹកនាំ ​Man Utd តែ​មួយ​ឆ្នាំ​ ឈ្នះ​ពាន​៣​ ហើយ​មាន​កៅអី​លេង ​Champions League ដែល​នេះ​ Wenger គួរ​តែ​គិត​ហើយ”